ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

ឯកឧត្ដម​​ អុី ឈាន​ ​ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តប៉ៃលិន សំណេះសំណាល​ជាមួយ​ សាសនិក​ ឥស្លាម​ ក្នុងឱកាស​ស្រាយបួស​ខែ​រ៉ាម៉ាដន ខេត្តប៉ៃលិន​

ឯកឧត្ដម​​ អុី ឈាន​ ​ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តប៉ៃលិន សំណេះសំណាល​ជាមួយ​ សាសនិក​ ឥស្លាម​ ក្នុងឱកាស​ស្រាយបួស​ខែ​រ៉ាម៉ាដន ខេត្តប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្ដម​​ អុី ឈាន​ ​ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តប៉ៃលិន សំណេះសំណាល​ជាមួយ​ សាសនិក​ ឥស្លាម​ ក្នុងឱកាស​ស្រាយបួស​ខែ​រ៉ាម៉ាដន ខេត្តប៉ៃលិន​

ប៉ៃលិន​ ៖​ នៅព្រឹក​ថ្ងៃទី៣០​ ខែមេសា​ ឆ្នាំ២០២២​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ អ៊ី​ ឈាន​ រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ និងជាប្រធាន​ក្រុមការងារ​ រាជរដ្ឋាភិបាល​ចុះជួយខេត្ត​ប៉ៃលិន​
ឯកឧត្ដម​ សៅ​ សារ៉ាត់​ តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន​ លោកជំទាវ​ បាន​ ស្រីមុំ​ អភិបាលនៃគណៈអភិបាលខេត្ត​ប៉ៃលិន​ បានអញ្ជេីញជួបសំណេះសំណាល ស្រាយបួស ខែរ៉ាម៉ាឌន ជាមួយបងប្អូនខ្មែរឥស្លាម សមាជិកក្រុម ប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធាន មន្ទីរអង្គភាព អភិបាល អភិបាលក្រុង-ស្រុក និងបងប្អូនខ្មែរឥស្លាម ទូទាំងខេត្ត នៅវិហារ​ហាយ៉ាទុល​អ៉ីស្លាម​ ស្ថិតក្នុងភូមិ​បរឌិននៀវ​ សង្កាត់ប៉ៃលិន​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​ ។

ថ្លែងក្នុងពិធីនេះ ឯកឧត្ដម​ អុី ឈាន​ បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ពីជីវភាព សុខុមាលភាពគ្រប់កាលៈទេសៈ ដោយមិនបណ្តោយអោយបងប្អូនណាម្នាក់ស្លាប់ដោយសារដាច់ស្បៀងអាហារ ដោយសម្តេចមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ ។

ឯកឧត្តមបន្តមានប្រសាសន៍​ថា​ ពិធីសំណេះសំណាលនាពេលនេះ ធ្វើឡើងដើម្បីបង្កើន ភាព​ស្និទ្ធស្នាល រវាងថ្នាក់ដឹកនាំ ជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយ​មិនមានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរឡើយ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ប្រទេសជាតិយើង មានការអភិវឌ្ឍ ជាបន្តបន្ទាប់ក្នុងល្បឿន គួរអោយមោទនភាពបំផុត។ ដោយឡែក ទឹកដីខេត្តប៉ៃលិន​ របស់យើង ក៏មានឱកាសដ៏ប្រពៃ ពីសន្តិភាព ស្ថិរភាពនយោបាយ ដោយបានទទួលនូវសមិទ្ធផលធំៗ ជាបន្តបន្ទាប់ ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ត្រូវបានកសាង និងកែលម្អ ជាបន្តបន្ទាប់ រួមមានផ្លូវក្នុងទីរួមខេត្ត និងផ្លូវជនបទ សួនច្បារ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព អគាររដ្ឋបាល សោភណ្ឌភាព ទីប្រជុំជន ក្នុងក្រុងប៉ៃលិន​ ព្រមទាំងរមណីយដ្ឋានប្រវត្តិសាស្ត្រ និងរមណីយដ្ឋានធម្មជាតិនានា សំដៅប្រែក្លាយទឹកដីខេត្តប៉ៃលិន​ ជាទឹកដីនៃការទាក់ទាញភ្ញៀវទេសចរណ៍ ប្រកបដោយ ភាពស្រស់បំព្រង និងផាសុកភាព។

ហេតុដូចនេះ ដើម្បីបន្តនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលកម្ពុជាទទួលបាន នាពេលកន្លងមក ខ្ញុំសំណូមពរដល់បងប្អូនមានវត្តមាននាពេលនេះ និងផ្សព្វផ្សាយដល់សមាជិក ក្នុងគ្រួសារ សហគមន៍ ដែលគ្រប់អាយុបោះឆ្នោត ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។

ក្នុងឱកាសសំណេះសំណាលនាពេលនោះ​ឯកឧត្ដម​ បាននាំមកនូវស្បៀងអាហារមួយចំនួន សម្រាប់ផ្តល់ជូនក្នុងមួយគ្រួសារៗ អង្ករ មី ទឹកដោះគោ ទឹកក្រូចដប ដំណាប់ល្មើ និងថវិកាមួយចំនួន និងបានជូនពរដល់បងប្អូនសាសនិកខ្មែរឥស្លាមទូទាំងខេត្ត សូមជួបប្រទះតែសេចក្តីមេត្តា ករុណា សេចក្តីសុខសន្តិភាព សេចក្តីចម្រុងចម្រើន និង សុខដមរម្យនា ពីព្រះអាឡោះជានិច្ចនិរន្តររហូតតរៀងទៅ។

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.