ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

ពិធីបើកនិងបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្ត៩៨វត្តលើកទី២៩ក្រោមអធិបតីភាព ឯកឧត្តមសង់ រីហា អភិបាលរងខេត្តឧត្តរមានជ័យ

ពិធីបើកនិងបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្ត៩៨វត្តលើកទី២៩ក្រោមអធិបតីភាព ឯកឧត្តមសង់ រីហា អភិបាលរងខេត្តឧត្តរមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពិធីបើកនិងបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្ត៩៨វត្តលើកទី២៩ក្រោមអធិបតីភាព ឯកឧត្តមសង់ រីហា អភិបាលរងខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ)នាព្រឹកថ្ងៃទី២៩ខែមេសាឆ្នាំ២០២២ស្ថិតនៅត្រង់បរិវេណមន្ទីរធម្មការនិងសាសនាខេត្តបានរៀបចំប្រារព្វពិធីអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តលើកទី២៩ ក្រោមអធិបតីភាព ឯកឧត្តម សង់ រីហា អភិបាលរងខេត្តឧត្តរមានជ័យតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ។

ជាមួយគ្នានេះដែរលោក ឆឹម តឿ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តឧត្តរមានជ័យបានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី២៩ខែមេសាឆ្នាំ២០២២ថា ដើម្បីបន្តអនុវត្តខ្លឹមសារ សង្ឃប្រកាសរបស់អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសកន្លងមកនិងលិខិតបទដ្ធានគតិយុត្តិនានាដែលនៅជាធរមាន។មួយវិញទៀតថ្នាក់ដឹកនាំពុទ្ធមណ្ឌលវិបស្សនាធុរ: មានកាតព្វកិច្ច បណ្តុះបណ្តាលគ្រូសមថ.វិបស្សនាកម្មដ្ធានឲ្យបានគ្រប់គ្រាន់តាមតម្រូវការនៅទូទាំងក្រុង ស្រុក ពង្រឹងវគ្គសិក្សាខ្លី និងវែងផ្នែកសមថ វិបស្សនាកម្មដ្ធានឲ្យបានល្អប្រសើរនិងមានគុណភាពបន្ថែមទៀត។

ឆ្លៀតនៅក្នុងពិធីនោះដែរ ឯកឧត្តម សង់ រីហា អភិបាលរងខេត្តឧត្តរមានជ័យបានមានប្រសាសន៏ថា ក្នុងនាមអាជ្ញាធរខេត្តការពង្រឹងការបដិបត្តិធម៌វិន័យ វិស័យពុទ្ធិកសិក្សាគ្រប់កម្រិត(បឋម មធ្យម ឧត្តម និងក្រោយឧត្តម)របស់ភិក្ខុ សាមណេរក្នុងពុទ្ធសាសនា ចតុប្បារិសុទ្ធិសីល អភិសមាចារដូចជា កោរកេសា រោមចិញ្ចើមនិងស្លៀកដណ្តប់ស្បង់ចីវរឲ្យជាបរិមណ្ឌលសក្តិសមជាសមណសក្សបុត្តិយ៏។

សូមបញ្ជាក់ថា ឯកឧត្តមអភិបាលរងខេត្តក៏បានលើកឡើងនៅក្នុងពិធីបើកនិងបិទមហាសន្និបាតនេះ ដោយបានមានមតិសំណេះសំណាលបន្ថែមស្តីពីការទប់ស្កាត់ការរីករាលដាលនៃមេរោគដ៏កាចសាហាវកូវីត១៩ ហើយនិងបានធ្វើការផ្សព្វផ្សាយដល់គ្រប់ព្រះសង្ឃនៃគណ:និកាយគ្រប់ព្រះអង្គទាំង៩៨វត្តដែលបានទទួលបានការចាក់វ៉ាក់សាំងដុសទី៣ហើយ សូមមកទទួលការចាក់វ៉ាក់សាំងដុសទី៤បន្ថែមទៀតនៅតាមមណ្ឌលសុខភាពនានាតាមបណ្តា ក្រុង ស្រុកដែលនៅជិតវត្ត ដែលព្រះអង្គគង់នៅតាមទីអារាមឲ្យបានគ្រប់ៗព្រះអង្គផងដែរ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.