ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

ឯក​ឧត្ត​មរដ្ឋមន្រ្តី​វេងសា​ខុនបានទទួលជួបពិភាក្សាការ​ងារជាមួយឯ​​កអគ្គរា​ជទូ​តចក្រភព​អ​ង់គ្លេសប្រចាំ​កម្ពុជា

ឯក​ឧត្ត​មរដ្ឋមន្រ្តី​វេងសា​ខុនបានទទួលជួបពិភាក្សាការ​ងារជាមួយឯ​​កអគ្គរា​ជទូ​តចក្រភព​អ​ង់គ្លេសប្រចាំ​កម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯក​ឧត្ត​មរដ្ឋមន្រ្តី​វេងសា​ខុនបានទទួលជួបពិភាក្សាការ​ងារជាមួយឯ​​កអគ្គរា​ជទូ​តចក្រភព​អ​ង់គ្លេសប្រចាំ​កម្ពុជា

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ វេលាម៉ោង ១៤:០០ រសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុនបានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។
ជាបឋម លោកជំទាវក្នុងនាមស្ថានឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសនិងអៀឡង់ខាងជើង បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីចំពោះពេលវេលាដ៏មានតម្លៃដែលបានអនុញ្ញាតឱ្យលោកជំទាវ និងសហការីបានចូលជួបពិភាក្សាការងារ ណែនាំកម្មវិធីថ្មី និងជាពិសេសដើម្បីស្វែងយល់បន្ថែម ពីបញ្ហាប្រឈមនៃវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិស័យប្រើប្រាស់ដីកសិកម្ម ក្នុងបរិបទជំងឺឆ្លងកូវីដ-១៩ ដើម្បីរកដំណោះស្រាយឲ្យបានល្អប្រសើរសម្រាប់អនាគត។ ឆ្លៀតយកឱកាសនេះ លោកស្រី Timsin Ballard នាយករងកម្មវិធីធម្មជាតិ អាកាសធាតុ និងការអភិវឌ្ឍន៍ និងគណ:ប្រតិភូរបស់មូលនិធិជីវចម្រុះទេសភាព (Biodiverse Landscape Fund’s, BLF) ពីចក្រភពអង់គ្លេស បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថាកម្មវិធី BLF របស់ចក្រភពអង់គ្លេសមានគោលបំណងសំខាន់គឺ ៖ការកាត់បន្ថយភាពក្រីក្រ ការពារ និងស្តារជីវចម្រុះ និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅក្នុងទេសភាពបរិស្ថានប្រាំមួយនៅជុំវិញពិភពលោក ហើយទេសភាពនីមួយៗនឹងត្រូវបានបែងចែកពី ១០-១៦ លានផោនសម្រាប់រយៈពេល ៧ឆ្នាំ ជាមួយនឹងគម្រោងដែលរំពឹងថានឹងចាប់ផ្តើមនៅចុងឆ្នាំ ២០២២។ កម្មវិធីនឹងគ្របដណ្តប់គំរបទេសភាពតាមដងទន្លេមេគង្គក្រោម (ប្រទេសកម្ពុជា ឡាវ និងវៀតណាម) គឺជាប្រព័ន្ធមួយក្នុងចំណោមប្រព័ន្ធអេកូចំនួន៦ដែលត្រូវបានកំណត់គោលដៅសម្រាប់ការគាំទ្រកម្មវិធី។
បានជ្រាបពីគោលបំណងរបស់កម្មវិធីដែលលោកស្រី Timsin Ballard បានជម្រាបជូន
ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញពីឆន្ទ:គាំទ្រ និងផ្តល់ក្តីសង្ឃឹមថានឹងរង់ចាំផ្តល់កិច្ចសហការឲ្យបាន ល្អប្រសើរធ្វើយ៉ាងណាឲ្យកម្មវិធីនេះទទួលបានជោគជ័យ។ ទាក់ទងនឹងកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនលោកជំទាវឯកអគ្គរាជទូត និងសហការី ថាកម្មវិធី ក៏ដូចជាគោល នយោបាយថ្នាក់ជាតិ ជាពិសេសគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការដាំឈើទាំងឈើធម្មជាតិ ឈើឧស្សាហកម្ម និងព្រៃលិចទឹក ប្រយោជន៍ដើម្បីបង្កើតគំរបព្រៃឈើឡើងវិញ រក្សាបាននូវធនធានធម្មជាតិ និងលើកកម្ពស់ទេសភាពបរិស្ថានដែលទាំងអស់ នេះគឺជាទេសភាពបៃតង។ ព្រមជាមួយគ្នា ក្រសួងក៏បាននិងកំពុងគិតគូនិងដាក់ចេញនូវវិធានការសំខាន់ៗដើម្បីកាត់បន្ថយការហូរច្រោះជីជាតិដីនៅស្រទាប់លើការប្រើប្រាស់ថ្នាំពុលនិងជីកសិកម្មខុសបច្ចេកទេសដែលជាដើមហេតុធ្វើឲ្យប៉ះពាល់ដល់គុណភាពដី ទឹក រុក្ខជាតិ និងក្សេត្របរិស្ថាន។ល។ ផ្ទុយទៅវិញ ដើម្បីនិរន្តរភាពផលិតកម្មកសិកម្ម និងភាតរបរិស្ថាន ក្រសួងបានធ្វើ ការផ្សព្វផ្សាយ និងណែនាំតាមគ្រប់រូបភាពដល់កសិករ អ្នកផលិត សហគមន៍ និងវិស័យឯកជនតាមរយ:ការប្រើប្រាស់បច្ចេកវិទ្យាសមស្រប ការធ្វើពិពិធកម្មកសិកម្ម ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនិងឈានទៅធ្វើការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ព្រមជាមួយនឹងការចូលរួមការពារ និងស្តារជីវចម្រុះឡើងវិញ ឲ្យបានគង់វង្ស។ ឯកឧត្តមរដ្ឋមន្ត្រី ជាថ្មីម្តងទៀតស្នើសុំឲ្យលោកជំទាវជួយពិនិត្យ ពិចារណា និងផ្តល់ការគាំទ្របន្ថែមតាមរយ:គម្រោងនានាដែលទាក់ទងនឹងការអភិវឌ្ឍវិស័យកសិកម្ម ក្នុងបំណងចូលរួមកែលម្អទេសភាពធម្មជាតិឡើងវិញ ហើយឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថានឹងបន្តពង្រឹងកិច្ចសហការដើម្បីកម្មវិធី BLF ខាងលើទទួលបានជោគជ័យ៕សហការី

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.