ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

រថយន្តធុនយក្ស៦គ្រឿងដឹកទំនិញគេចពន្ធ ទៅប្រទេសវៀតណាម តាមប៉ុស្តិ៍ព្រំដែនជប់ព្រីងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង

រថយន្តធុនយក្ស៦គ្រឿងដឹកទំនិញគេចពន្ធ ទៅប្រទេសវៀតណាម តាមប៉ុស្តិ៍ព្រំដែនជប់ព្រីងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ រថយន្តដឹកទំនិញធុនយក្ស៦គ្រឿង ដឹកទំនិញគេចពន្ធ «សង្ស័យគ្រឿងអេឡិចត្រូនិច» ត្រូវក្រុមឈ្មួញដឹកចេញតាមស្លាបស្តាំ នៃច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ត្រង់ចំណុចប្រឡាយទាហានឆ្ពោះទៅប៉ុស្តិ៍ព្រំដែន ជប់ព្រីងចម្ងាយជាង ១,០០០ម៉ែត្រ (ទំនប់ប្រឡាយថ្មី) ស្ថិតក្នុងភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តធុនយក្សដឹកទំនិញគេចពន្ធឆ្លងដែនទៅប្រទេសវៀតណាមនេះ កើតឡើងនៅវេលាម៉ោង ៩៖១០នាទីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅចំណុចប៉ុស្តិ៍ព្រំដែនទំនប់ប្រឡាយថ្មី ភូមិជប់ព្រីងឃុំថ្មី។

ប្រភពបន្តថា រថយន្តដឹកទំនិញគេចពន្ធក្នុងចំណោម៦គ្រឿង រួមមាន៖

*ទី១៖ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខស្វាយរៀង 3A9099
*ទី២៖ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3A-9974
*ទី៣៖ ស្វាយរៀង 3A-8088
*ទី៤៖ ភ្នំពេញ 3A-3916 ហើយចំនួន២គ្រឿងផ្សេងទៀត មិនអាចផ្តិតយកស្លាកលេខបាន។

ប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា ក្រុមឈ្មួញដឹកទំនិញគេចពន្ធ តាមរថយន្តធុនយក្សទាំងនេះ បានធ្វើការនាំទំនិញចេញទៅប្រទេសវៀតណាម កន្លះខែមកហើយ គឺឃើញមានសមត្ថកិច្ចជាច្រើនស្ថាប័នមកយកប្រាក់ពីឈ្មួញ សង្ស័យត្រូវដងត្រូវផ្លែគ្នាជាមួយឈ្មួញ។

ចំពោះករណីនេះ មិនអាចសុំការបំភ្លឺពីមន្ត្រីនគបាលប៉ុស្តិ៍ព្រំដែនជប់ព្រីងប្រឡាយដីថ្មីបានទេ មកដល់ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ។ រីឯលោកវរសេនីយ៍ រស់ ភឿន នាយប៉ុស្តិ៍វរព្រំដែនសំយ៉ោង បានប្រាប់អ្នកសារព័ត៌មានថា ករណីនេះមិនកើតឡើងក្នុងដែនដីលោកគ្រប់គ្រងទេ គឺជាស្លាបស្តាំរបស់ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍។

ដោយឡែកលោក ចាន់ តារា ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្លិ៍ ក៏មិនទាន់អាចសុំការបកស្រាយបានដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.