អាវុធហត្ថខេត្ដ បាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី ជួញដូរខុសច្បាប់នូវសារធាតុញៀន រួមទាំងវត្ថុតាង
អនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៥:២៥នាទី កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានចុះបង្រ្កាបបទល្មើសជាក់ស្ដែង នៅក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១ នាក់
ឈ្មោះ សឹម ថន ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរ ធ្វើចំការ ទីលំនៅភូមិហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្ដបាត់ដំបង ។
ដកហូតវត្ថុតាង
១-គ្រឿងញៀនប្រភេទមេតំហ្វេតាម៉ីនICE (ម៉ាទឹកកក)ចំនួន០២ កញ្ចប់ ទម្ងន់ ១០២,៥៣ ក្រាម ។
២-ទូរស័ព្ទដៃ ០១ គ្រឿង
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងកំពុងអនុវត្ដបន្ដនីតិវិធី។





