ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

លោក ឃួង ស្រេង ៖ ស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវសហការជាមួយសាខាពន្ធដារ ដើម្បីគៀងគរ ការប្រមូលពន្ធ ចូលរដ្ឋកាន់តែល្អប្រសើរ

លោក ឃួង ស្រេង ៖ ស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវសហការជាមួយសាខាពន្ធដារ ដើម្បីគៀងគរ ការប្រមូលពន្ធ ចូលរដ្ឋកាន់តែល្អប្រសើរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ឃួង ស្រេង ៖ ស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវសហការជាមួយសាខាពន្ធដារ ដើម្បីគៀងគរ ការប្រមូលពន្ធ ចូលរដ្ឋកាន់តែល្អប្រសើរ

ភ្នំពេញ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  បានស្នើអោយអាជ្ញាធរខណ្ឌទាំង១៤ ត្រូវបន្ដសហការអោយបានល្អជាមួយសាខាពន្ធដារខណ្ឌទាំង១៤ ដើម្បីអោយការងារគៀងគរ ប្រមូលពន្ធចំណូលចូលរដ្ឋកាន់តែល្អប្រសើរ ពោលគឺបើមានបញ្ហាអ្វីមួយត្រូវរួមគ្នាធ្វើការ ដោះស្រាយ ព្រោះថា ការអភិវឌ្ឍន៍មូលដ្ឋានគឺពឹងផ្អែកលើថវិកាចំណូលរបស់ពន្ធដារនេះហើយ។

     លោក ឃួង ស្រេង ស្នើបែបនេះក្នុងពិធីប្រកាសកែសម្រួលភារកិច្ចនិងតែងតាំងថ្នាក់ដឹកនាំសាខាពន្ធដាខណ្ឌចំនួន៦. នារសៀលថ្ងៃទី២៦ មេសា ឆ្នាំ ២០២២នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃ អគ្គនាយកដ្ឋានពន្ធដារ និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

     លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការប្រមូលពន្ធ បើមានបញ្ហាខុសឆ្គងណាមួយអាជ្ញាធរខណ្ឌទាំង១៤ត្រូវតែរួមសហការគ្នាជាមួយសាខាពន្ធដា ដើម្បីសម្រួលលើការប្រមូលពន្ធនេះ ឲ្យបានល្អប្រសើរ ។ ការប្រមូលពន្ធគឺដើម្បីយកថវិកាទាំងនោះមកធ្វើការអភិវឌ្ឍប្រទេសជាតិរបស់យើងទាំងអស់គ្នាដូច្នេះយើងត្រូវតែរួមគ្នាដើម្បីសម្រួលលើកិច្ចការងារនេះឲ្យបានល្អប្រសើរ ។

   លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា កន្លងមកយើងបានអនុវត្តបានល្អប្រសើរហើយ ប៉ុន្តែទោះបីជាណាយ៉ាងណាក្តីលោកនូវតែជម្រុញឲ្យបន្តសកម្មភាពនេះ ឱ្យកាន់តែល្អប្រសើរថែមទៀត ដោយកម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

  លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរដ្ឋាភិ បាលទទួលបន្ទុក ជាអគ្គនាយកនៃ អគ្គនាយកដ្ឋានពន្ធដារ នៅក្នុងឱកាស នោះក៏បានលើកឡើងពីការអរគុណ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ខណ្ឌ សង្កាត់ ដែលតែងតែផ្តល់ការសហការជាមួយ សាខាពន្ធដារតាមបណ្ដាខណ្ឌនឹងមន្រ្តីពន្ធដារផ្សេងទៀតនាពេលកន្លងមកបានល្អ ។

លោក ស្នើឱ្យអាជ្ញាធររាជធានី ខណ្ឌ សង្កាត់បន្តជួយសាខាពន្ធដារឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីងាយ ស្រួលលើការប្រមូលពន្ធចូលរដ្ឋ។

   ពាក់ព័ន្ធនឹងពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំសាខាពន្ធដារខណ្ឌទាំង៦រូបខាងលើនេះ លោកគង់ វិបុល បានធ្វើការណែនាំអោយប្រធានសាខាពន្ធដារទាំង៦រូប ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញការងារលើការប្រមូលពន្ធចូលរដ្ឋ ។ 

      លោកបញ្ជាក់ថា មេដឹកនាំត្រូវតែមានការទទួលខុសត្រូវ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ មេដឹកនាំត្រូវតែមានលក្ខណៈច្នៃប្រឌិតធ្វើយ៉ាងណា ប្រមូលពន្ធចូលរដ្ឋឲ្យបានកាន់តែកើនឡើង។ ថ្នាក់ដឹកនាំពន្ធដា មានបញ្ហាត្រូវតែដោះស្រាយកុំទុកឲ្យរឿងរ៉ាវកាន់តែធំ ថ្នាក់ដឹកនាំសាខាពន្ធដារត្រូវតែមានការច្នៃប្រឌិតនិងកែទម្រង់នៃការដឹកនាំ បើមិនមានការច្នៃប្រឌិតនិងកែទម្រង់ទេគឺមានតែផ្លាស់ប្ដូរចេេញ។

     សូមបញ្ជាក់ថា៖  មន្ត្រីរាជការពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំនួន ០៦ រូប ដែលត្រូវកែសម្រួលភារកិច្ច និងតែងតាំងខាងលើនេះរួមមាន៖ 

១. លោកស្រី គា រ៉ាមី បច្ចុប្បន្ន អនុប្រធានសាខាពន្ធដារខណ្ឌដូនពេញ ជាប្រធានសាខាពន្ធដារខណ្ឌមានជ័យ ជំនួសលោក នួន ថេរី ដែលចូលនិវត្តន៍។

២. លោក យិន ចិន្តាវុឌ្ឃ បច្ចុប្បន្ន ប្រធានសាខាពន្ធដារខណ្ឌទួលគោក ជាប្រធានសាខាពន្ធដារខណ្ឌ៧មករា ជំនួសលោក ប៊ុត ណុច ដែលទទួលភារកិច្ចថ្មី។ ៣. លោក អេង ធីតា បច្ចុប្បន្ន ប្រធានសាខាពន្ធដារខណ្ឌដង្កោ ជាប្រធានសាខាពន្ធដារខណ្ឌទួលគោក ជំនួសលោក យិន ចិន្តាវុឌ្ឍ ដែលទទួលភារកិច្ចថ្មី។

 ៤- លោក សែម សាខន បច្ចុប្បន្ន ប្រធានសាខាពន្ធដារខណ្ឌពោធិ៍សែនជ័យ ជាប្រធានសាខាពន្ធដារខណ្ឌឬស្សីកែវ ជំនួសលោក ឆាយ សុវណ្ណា ដែលទទួលភារកិច្ចថ្មី។

៥. លោក មុត ណុច បច្ចុប្បន្ន ប្រធានសាខាពន្ធដារខណ្ឌ៧មករា ជាប្រធានសាខាពន្ធដារខណ្ឌពោធិ៍សែនជ័យ ជំនួសលោក សែម សាខន ដែលទទួលភារកិច្ចថ្មី។ ៦.លោក ឆាយ សុវណ្ណ បច្ចុប្បន្ន ប្រធានសាខាពន្ធដារខណ្ឌឬស្សីកែវ ជាប្រធានសាខាពន្ធដារខណ្ឌដង្កោ ជំនួស លោក អេង ធីតា ដែលទទួលភារកិច្ចថ្មី៕

        

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.