ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

ខេត្តកែបរៀបចំទិវាជាតិ ប្រយុទ្ធប្រឆាំង នឹងជំងឺគ្រុនចាញ់

ខេត្តកែបរៀបចំទិវាជាតិ ប្រយុទ្ធប្រឆាំង នឹងជំងឺគ្រុនចាញ់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តកែបរៀបចំទិវាជាតិ ប្រយុទ្ធប្រឆាំង នឹងជំងឺគ្រុនចាញ់

(ខេត្តកែប)៖ មន្ទីរសុខាភិបាលខេត្តកែប កាលពីរសៀលថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២ បានរៀបចំទិវាជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ“រួមគ្នាអនុវត្តគន្លងសកម្មភាពថ្មីៗ ឈានទៅកាត់បន្ថយបន្ទុកជំងឺគ្រុនចាញ់សកល ដើម្បីលើកកម្ពស់សុខុមាលភាព” ដែលប្រារព្វធ្វើនៅបរិវេណមណ្ឌលសុខភាពចំការបី ស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមអធិបតីភាព លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងមានការអញ្ចេីញចូលរួមពីសំណាក​ លោក​ លោកស្រី​ អភិបាលរងខេត្ត​ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត តំណាង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ ប្រធាន​ អនុប្រធាន​មន្ទីរ​អង្គភាពជុំវិញខេត្ត​ អភិបាល​ក្រុង​ ស្រុក​ តំណាងអង្គការ CMEP2/URC លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ សរុបប្រមាណ ១៥៥នាក់។

តាមរបាយការណ៍របស់ ​លោកឧត្តម​ឱសថការី ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាលខេត្ត បានឱ្យដឹងថា រយៈពេល១២ខែ ឆ្នាំ២០២១នេះ មានជំងឺគ្រុនចាញ់ ០៣ ករណី (ប្លាស្មូដ្យូមវឺវ៉ាក់)ក្នុងនោះមិនមានករណីធ្ងន់ធ្ងរ និងករណីស្លាប់នោះឡើយ។ ហើយក្នុងឆ្នាំ២០២០ បើធៀបនឹងរយៈពេលដូចគ្នា មានការថយចុះ៦៣% និងអត្រាស្លាប់ដោយសារជំងឺគ្រុនចាញ់គឺសូន្យក្នុងខេត្តកែបនៅពេលបច្ចុប្បន្ន។

​លោកបានបញ្ជាក់ដែរថា ដំណើរការនៃការអនុវត្តការងារលុបបំបាត់ជំងឺគ្រុនចាញ់គឺទទួលបាននូវភាពជោគជ័យមួយកម្រិតទៀតហើយ ដោយសម្រេចបានមុនផែនការយុទ្ធសាស្រ្តជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ដែលមានទិសដៅទប់ស្កាត់ លុបបំបាត់ជំងឺគ្រុនចាញ់ដែលបង្កដោយមេរោគប្លាស្មូដ្យូហ្វាល់ស៊ីប៉ារូម ( P.F ) ត្រឹមឆ្នាំ ២០២៣ ហើយឈានទៅរកការលុបបំបាត់ចោលទាំងស្រុងនៅជំងឺគ្រុនចាញ់នៅត្រឹមឆ្នាំ២០២៥។

​ក្នុងពិធីដ៏មានសារ:សំខាន់នេះ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអានសារលិខិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ថា រាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញនូវផែនការជាច្រើន រាប់ទាំងផែនការបំបាត់ជំងឺគ្រុនចាញ់អោយបាននៅឆ្នាំ២០២៥ ជំងឺគ្រុនចាញ់មិនត្រឹមតែធ្វើអោយប៉ះពាល់ដល់សុខភាព ចំណាយថវិកាដោយផ្ទាល់លើការព្យាបាល ការខាតបង់ការងារ ការបាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទៀតផង ជំងឺគ្រុនចាញ់មានខ្ពស់ណាស់ នៅតាមដងទន្លេមេគង្គ ដែលដៃគូទាំងអស់រួមទាំងកម្មវិធីមេគង្គ-ឡាងឆាង ជុំទី១ ទី២ និងទី៣ ក៏បានផ្កោតការយកចិត្តទុកដាក់លើការបំបាត់ជំងឺគ្រុនចាញ់នេះដែរ។

បើទោះបី ការងារប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ កំពុងទទួលបាននូវសមិទ្ធផលយ៉ាងមានប្រសិទ្ធិភាពខ្ពស់យ៉ាងណាក៏ដោយ ក៏យើងត្រូវតែខិតខំបង្កើនល្បឿនថែមទៀត​ ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ទៅតាមផែនការដូចមានក្នុងអភិក្រមសកម្មភាពការងារលុបបំបាត់ជំងឺគ្រុនចាញ់ដំណាក់កាលទី២ ឆ្នាំ២០១១-២០២៥ ដែលជាផ្នែកមួយនៃផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១១-២០២៥ ពិសេសត្រូវរួមគ្នាសម្រេចអោយបានជោគជ័យនូវគោលដៅគន្លឹះដែលបានដាក់ចេញ ៖
១-ធានាទាំងប្រសិទ្ធភាព និងគុណភាពលើគ្រប់សកម្មភាពយុទ្ធសាស្រ្ត ព្រមជាមួយកិច្ចសហការដៃគូរជាតិ អន្តរជាតិ លើការបន្តប្រតិបត្តិការផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១១-២០២៥ រហូតទទួលបានជោគជ័យទាំងស្រុង។
២-លុបបំបាត់ជំងឺគ្រុនចាញ់ទម្រង់សន្ធំ (ឬប្រភេទហ្វាល់ស៊ីប៉ារ៉ូម) អោយអស់ទាំងស្រុងនៅដំណាច់ឆ្នាំ២០២៣ ដោយបញ្ចូលបន្ថែមនូវវិធីសាស្រ្តជំហានចុងក្រោយលុបបំបាត់ជំងឺគ្រុនចាញ់ ព្រមទាំងលេបថ្នាំបង្ការជាមុនចំពោះគ្រប់បុគ្គលដែលត្រូវធ្វើដំណើរចូលទៅកាន់តំបន់ប្រឈមការចម្លងជំងឺគ្រុនចាញ់ និងចូលរួមគាំទ្រផ្សព្វផ្សាយសារអប់រំសុខភាពអោយបានទូលំទូលាយតាមគ្រប់បណ្តាញនិងមជ្ឍដ្ឋាន។
៣-លុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ទូទាំងស្រុកប្រតិបត្តិអោយអត្រាជំងឺតិចជាង ៥,០ករណី ក្នុងចំណោមប្រជាជន ១,០០០នាក់ នៅឆ្នាំ២០២៣ និងលុបបំបាត់ទាំងស្រុងគ្រប់ទម្រង់គ្រុនចាញ់ នៅដំណាច់ឆ្នាំ ២០២៥។

ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលតែងតែបានផ្តល់លទ្ធភាព និងលើកទឹកចិត្តអោយមានចលនាកៀងគរប្រមូលប្រភពធនធានអោយកាន់តែមានសកម្មភាពខ្លាំងក្លាថែមទៀត តាមរយៈមជ្ឍមណ្ឌលជាតិប្រយុទ្ធនិងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្ត​ និងបាណកសាស្ត្រនៃក្រសួងសុខាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធក្រោមការយកចិត្តទុកដាក់ខ្ពស់ទាំងអស់គ្នា ពិសេសការទទួលខុសត្រូវខ្ពស់របស់គណៈអភិបាលខេត្តទទួលបន្ទុកជាប្រធានក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត លើការឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យទទួលបានជោគជ័យ៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.