ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្តាល សហការជាមួយកម្លាំងផ្នែកជំនាញ ប្រឆាំងគ្រឿងញៀន ចុះធ្វើការបង្ក្រាបករណីគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់នៅក្រុងប៉ោយប៉ែត!

កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្តាល សហការជាមួយកម្លាំងផ្នែកជំនាញ ប្រឆាំងគ្រឿងញៀន ចុះធ្វើការបង្ក្រាបករណីគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់នៅក្រុងប៉ោយប៉ែត!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្តាល សហការជាមួយកម្លាំងផ្នែកជំនាញ ប្រឆាំងគ្រឿងញៀន ចុះធ្វើការបង្ក្រាបករណីគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់នៅក្រុងប៉ោយប៉ែត!

ខេត្តបន្ទាយមានជ័យ៖ចេញផ្សាយនៅថ្ងៃ អង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យនិងអនុវត្តបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សៅ សារឿនអធិការនគរបាលក្រុងប៉ោយប៉ែត។(ដឹកនាំកម្លាំងប៉ុស្តិ៍ដោយ)

លោកវរសេនីយ៍ត្រី ប្រិម សុផល នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្តាលដឹកនាំកម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងផ្នែកជំនាញ ប្រឆាំងគ្រឿងញៀននគរបាលក្រុងប៉ោយប៉ែតចុះធ្វើការបង្ក្រាបករណីគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យ បានចំនួន០៣នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា៖កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ វេលា
ម៉ោង១៥:៣០នាទីល្ងាច ដោយមានប្រជាពលរដ្ឋរាយការណ៍មកប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្តាលថាមានករណីចែកចាយគ្រឿងញៀននៅចំណុចបន្ទប់ជួលទល់មុខផ្សារអូរនាង ស្ថិតក្នុងភូមិអូរឬស្សី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្រោយពីបានទទួលពត៌មានភ្លាមកម្លាំងប៉ុស្តិ៍ ផ្សារកណ្តាលបានសុំបញ្ជាពី លោក វរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត ចុះទៅ ទៅដល់ចំណុចដែលប្រជាពលរដ្ឋរាយការណ៍ ទៅដល់ភ្លាមកម្លាំងប៉ុស្តិ៍ឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់មានឈ្មោះដូចខាងក្រោម:

១.ឈ្មោះ ផាន់ សារឿន ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរឬស្សី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរបោកអ៊ុតខោអាវ (ម្ចាស់បន្ទប់ជួល) ។

២.ឈ្មោះ ផាន់ សុខលី ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរឬស្សី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដ។

បានដកហូតសម្ភារះវត្ថុតាងបានដូចជា: ១/ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១ ២/ប្រដាប់ចូកគ្រឿងញៀនចំនួន០១ ៣/បំពង់កែវចំនួន០១ ៤/ដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០១ ៥/ម្ស៉ៅក្រាមពណ៌សរថ្លាចំនួន០២កញ្ចប់តូច ៦/ទូរស័ព្ទម៉ាកoppo ចំនួន០២គ្រឿង តាមចម្លើយសារភាពខាងលើសម្ភារះវត្ថុតាងទាំងអស់ជារបស់ឈ្មោះ ផាន់ សារឿន ភេទប្រុសដែលជាម្ចាស់បន្ទប់ជួល ហើយថ្នាំញៀនគេទិញពីឈ្មោះ ទូច សៀង ហៅ លាង ភេទប្រុស អាយុ៣៨ ឆ្នាំ រស់នៅភូមិព្រៃគប់ សង្កាត់ អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

កម្លាំងជំនាញផ្នែកគ្រឿងញៀនបានយោងតាមចម្លើយសារភាពរបស់ឈ្មោះ ផាន់ សារឿន នោះ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១២.៣០នាទី កំលាំងប៉ុស្តិ៍ផ្សារកណ្តាល សហការជាមួយកំលាំងជំនាញផែនគ្រឿងញៀន បន្តឃាត់ខ្លួនឈ្មោះទូច សៀង ហៅ លាង នៅចំណុច ភូមិ ទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្តាលនិងកម្លាំងជំនាញផ្នែកគ្រឿងញៀនបានដកហូតវត្ថុតាងរួមមាន ក្រាមពណ៌សថ្លា ១ថង់ (ទំងន់១ខាំ) ជញ្ជីងថ្លឹងថ្នាំញៀន១ នឹងថង់សំរាប់ច្រកថ្នាំញៀន១ដុំ ។ជនសង្ស័យ បានសារភាពថា ថ្នាំញៀននោះជារបស់គាត់ ហើយបានទិញពីអ្នកនៅភ្នំពេញ តែមិនស្គាល់ឈ្មោះ បានទំនាក់ទំនងទិញតាមរយៈលេខទូរស័ព្ទ០៩៧៤៤៤៨៧៤៤ ។

សូមបញ្ជាក់បន្ត៖នគរបាលផ្នែកជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានសួរនាំ ជនសង្ស័យ០៣នាក់រួច បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ០៣នាក់និងវត្ថុតាងទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.