ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

អគារសិក្សា និង ទីចាត់ការ ចំនួន ០២ខ្នង ជាអំណោយរបស់អ្នកឧកញ៉ា តាំង ផេងប៉ោ បានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ

អគារសិក្សា និង ទីចាត់ការ ចំនួន ០២ខ្នង ជាអំណោយរបស់អ្នកឧកញ៉ា តាំង ផេងប៉ោ   បានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ខេត្តឧត្តរមានជ័យ)៖ អគារសម្រាប់សិស្សសិក្សាសង់អំពីថ្ម ប្រក់ក្បឿង ចំនួន ១ខ្នង ៤បន្ទប់
អគារសម្រាប់ទីចាត់ការ និង បណ្តាល័យ សង់អំពីថ្ម ប្រក់ក្បឿង ចំនួន ១ខ្នង ២បន្ទប់
បង្គន់អនាម័យ ចំនួន ១ខ្នង ៤បន្ទប់ របងជុំវិញ ដងទង់ជាតិ និងចាក់ដីបំពេញថែមទៀត ជាអំណោយចូលរួមកសាងសាលា របស់ អ្នកឧកញ៉ា តាំង ផេងប៉ោ និងលោកជំទាវ ឃុន ណៃ ព្រមទាំងបុត្រាបុត្រី រួមជាមួយសប្បុរសជនដទៃទៀត ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២២ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៏ គន់ គីម ទេសរដ្ធមន្ត្រី ទទួលបេសកកម្មពិសេសនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ។នៅក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នៅទីតាំង បរិវេណសាលាបឋមសិក្សាថ្គាមរមាស ស្ថិតនៅត្រង់ភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្តមសេនីយ៏ គន់ គីម ទេសរដ្ធមន្ត្រី ទទួលបេសកម្មពិសេសនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យបង្ហាញសេចក្តីរីករាយនិងសរសើរនូវទឹកចិត្តដែលអ្នកឧកញ៉ា តាំង ផេងប៉ោ និងលោកជំទាវ ឃុន ណៃ បានរួមចំណែកជួយនូវការអភិវឌ្ឍន៍វិស័យអប់រំ។ ឯកឧត្ដម ទេសរដ្ធមន្ត្រីក៏បានផ្តាំផ្ញើសួរសុខទុក្ខ និងតែងតែមានមនោសញ្ចេតនា ស្រលាញ់រាប់អាន ដល់បងប្អូន សិស្សានុសិស្ស និងជួយដោះស្រាយទុក្ខលំបាក សព្វបែបយ៉ាង ក្នុងខេត្តទាំងមូលដើម្បីឆ្លើយតបទៅនឹងគោលនយោបាយជាតិនៃការអប់រំសម្រាប់ទាំងអស់គ្នា និងគោលដៅទី៤នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។

បច្ចុប្បន្នខេត្តឧត្តរមានជ័យកំពុងមានអភិវឌ្ឍគ្រប់ទីកន្លែងដូចជា៖ មានផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ព្រមទាំងអគារសំណង់ ដើម្បីឆ្លើយតបតាមការសំណូមពររបស់ពលរដ្ឋ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដែលរាជរដ្ឋាភិបាលកំពុងជំរុញ ការយកចិត្តទុក្ខដាក់តបណ្តាញពង្រីកសេវ៉ាពីក្រុងមកជនបទស្ទើគ្រប់ទីកន្លែងទៅហើយ។

ក្នុងឱកាសនោះផងដែរ អ្នកឧកញ៉ា តាំង ផេងប៉ោ និងលោកជំទាវ ឃុន ណៃ បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលលោក បានរួមចំណែកជួយដល់សង្គមជាតិ និង តែងតែចូលរួមសកម្មភាពសប្បុរសជូនសង្គមជាច្រើនដូចជា សាងសង់អគារសិក្សា និងឧបត្ថម្ភសម្ភារៈរូបវ័ន្តផ្សេងៗ ដើម្បីដោះស្រាយទៅនឹងសំណូមពររៀនសូត្ររបស់សិស្សានុសិស្សស្ថិតនៅក្នុងតំបន់ដាច់ស្រយាល ស្របទៅតាមការអនុវត្តនូវគោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ។

សូមជម្រាបថានេះមិនមែនជាលើកដំបូងទេដែលអ្នកឧកញ៉ា បានចូលរួមចំណែកជួយដល់សង្គមជាតិ ជាពិសេសជួយដល់សិស្សានុសិស្ស ឲ្យទទួលបាននូវថ្នាក់រៀនប្រកបដោយផាសុកភាព ដែលជួយជំរុញឲ្យការសិក្សារបស់ពួកគាត់កាន់តែមានភាពងាយស្រួល និងល្អប្រសើរឡើង។
អ្នកឧកញ៉ាមានប្រសាសន៍ថា៖ « ខ្ញុំតែងតែមានសេចក្តីរីករាយក្នុងការរួមចំណែកលើវិស័យអប់រំនិងសំណង់ ព្រោះការសាងសង់អគារសិក្សា ដ៏មានគុណភាពរឹងមាំ និងសុវត្ថិភាពខ្ពស់ តែងតែជាសកម្មភាពមួយដ៏ល្អប្រពៃបំផុត ព្រោះប្អូនៗនឹងទទួលបានឱកាសសិក្សាគ្រប់ៗគ្នា ដែលជាកត្តាជម្រុញមួយដល់ការអភិវឌ្ឍន៍ប្រទេស ដូចនេះ ខ្ញុំសង្ឍឹមថាការរួមចំណែកមួយនេះ នឹងជាគម្រូផ្តល់ផលជាវិជ្ជមានយូរអង្វែងដល់កុមារាកុមារីគ្រប់ជំនាន់ក្រោយ»។

ជួសមុខឱ្យថ្នាក់ដឹកនាំអប់រំតាមឋានានុក្រម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសហគមន៍មាតាបិតាសិស្ស លោកអភិបាលស្រុក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយ ដែលបានផ្តល់នូវអគារអប់រំដ៏រឹងមាំថ្មីនាពេលនេះ និងសូមសន្យាថាប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ឱ្យចំគោលដៅ និងថែរក្សាឱ្យបានគង់វង្សយូរអង្វែងផងដែរ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.