
កិច្ចប្រជុំគណៈអភិបាលខណ្ឌប្រចាំខែមេសា របស់រដ្ឋបាលខណ្ឌដូនពេញ
(ភ្នំពេញ)៖ នៅថ្ងៃ ច័ន្ទ ០៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥៦ ត្រូវ នឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ១៥,៣០នាទី ល្ងាច លោក សុខ ពេញ វុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជេីញក្នុងកិច្ចប្រជុំគណៈអភិបាលប្រចាំខែមេសា ក្នុងរបៀបវារៈដូចខាងក្រោម៖
១/ការរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។
២/ការពិនិត្យ និង អនុម័ត របាយការណ៍ ប្រចាំ ខែមេសា និងទិសដៅអនុវត្តបន្តប្រចាំខែឧសភា របស់រដ្ឋបាលខណ្ឌ។
៣/ការពិនិត្យ និង អនុម័ត ប្រាក់ រង្វាន់ ប្រចាំ ខែមេសា ជូនមន្ត្រីរដ្ឋបាលខណ្ឌ។
៤/ការពិនិត្យ កំណត់ ហេតុ កិច្ចប្រជុំ លេីកទី៣៤ របស់ក្រុមប្រឹក្សាខណ្ឌ។
៥/ឆ្លង សេចក្ដី ព្រាង ប្រតិទិន ការងារ និងសេចក្ដី ណែនាំសម្រាប់ដំណៀរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ របស់រដ្ឋបាលខណ្ឌដូនពេញ។
៦/បញ្ហា ផ្សេងៗ ៖
ក/ការអភិវឌ្ឍន៍ តេជោភូមិ ១០០។
ខ/ការត្រៀមលក្ខណៈទទួលភារកិច្ចពីថ្នក់ជាតិសម្របសម្រួល និងរៀបចំប្រជុំនានា តាមការចាំបាច់នៅក្នុងពេលកម្ពុជាជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ ២០២២។
គ/ការដាក់ឲ្យប្រេីប្រាស់គណនីពិនិត្យ និងចរន្តឯកសារសេវាតាមការិយាំល័យច្រកចេញចូលតែមួយ។








