ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

នាយឧត្តមសេនីយ៍ យន្ត មីន ផ្តល់អំពូលសូឡាប្រើថាមពលព្រះអាទិត្យ១៥អំពូល និងសម្ភារអគ្គីសនីមួយចំនួន សម្រាប់បំពាក់បន្ថែមទៀត ដើម្បីបំភ្លឺនៅមន្ទីរបក្សប្រជាជនឃុំជ្រោយស្វាយ ស្រុកស្រែអំបិល

នាយឧត្តមសេនីយ៍ យន្ត មីន ផ្តល់អំពូលសូឡាប្រើថាមពលព្រះអាទិត្យ១៥អំពូល និងសម្ភារអគ្គីសនីមួយចំនួន សម្រាប់បំពាក់បន្ថែមទៀត ដើម្បីបំភ្លឺនៅមន្ទីរបក្សប្រជាជនឃុំជ្រោយស្វាយ ស្រុកស្រែអំបិល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កោះកុង)៖ លោក មីន រស្មី តំណាងឲ្យឧត្តមសេនីយ៍ យន្ត មីន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកោះកុង និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំជ្រោយស្វាយ ស្រុកស្រែអំបិល រួមជាមួយអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ បានផ្តល់អំពូលភ្លើងសូឡាប្រើប្រាស់ថាមពលព្រះអាទិត្យចំនួន១៥អំពូល សម្ភារអគ្គិសនីមួយចំនួនបន្ថែមទៀត ដល់ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ដើម្បីបំភ្លឺមន្ទីរគណបក្សប្រជាជនឃុំ និងបំភ្លឺតាមដងផ្លូវសាធារណៈឲ្យមានសោភ័ណ្ឌ និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោក មីន រស្មី បានឲ្យដឹងថា អំពូលភ្លើងសូឡាប្រើប្រាស់ថាមពលព្រះអាទិត្យ និងសម្ភារអគ្គិសនីមួយចំនួនបន្ថែមនេះ ជាអំណោយសប្បុរសធម៌របស់នាយឧត្តមសេនីយ៍ យន្ត មីន ដែលបានផ្តល់ជូនអាជ្ញាធរស្រុក ដើម្បីបំពាក់នៅតាមដងផ្លូវសាធារណៈ និងនៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរចេញចូល និងដើម្បីពេលយប់ព្រលប់ដែលសរុបជាថវិកាចំនួន១,៧០០ដុល្លារ។

លោក មីន រស្មី បានបន្ដទៀតថា អំពូលសូឡាដែលបានបំពាក់នៅក្នុងឃុំជ្រោយស្វាយនេះ អាចធ្វើឲ្យមានសោភ័ណ្ឌភាព ក្នុងមន្ទីរបក្ស និងនៅតាមដងផ្លូវសាធារណៈផងដែរ។

លោកបានបន្តថា នាយឧត្តមសេនីយ៍ យន្ត មីន នៅតែខិតខំផ្តល់សម្ភារបន្ថែមទៀតដើម្បីប្រជាពលរដ្ឋ ដែលក្រុមការងារត្រូវជួយអភិវឌ្ឍ នៅតាមមូលដ្ឋានឲ្យមានភាពរីកចំរើនដើម្បីសុខសុវត្ថិភាព ប្រជាពលរដ្ឋនិងដើម្បីគណបក្សប្រជាជនយើង។

លោកបានបន្តថា អគាមន្ទីរបក្សឃុំនេះ ជាអគារថ្មីទើបសាងសង់ដែលមានការផ្តួចផ្តើមពីនាយឧត្តមសេនីយ៍ យន្ត មីន ហើយលោកជំរុញឲ្យជាងធ្វើយ៉ាងណាបានឆាប់ចប់ ដើម្បីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅពេលឆាប់ខាងមុខនេះ។

បន្ថែមពីនេះទៀតលោក មីន រស្មី ក៏បានផ្តាំផ្ញើពីនាយឧត្តមសេនីយ៍ យន្ត មីន ដល់អាជ្ញាធរគ្រប់មូលដ្ឋាន ព្រមទាំងផ្សព្វផ្សាយឲ្យបានទូលំទូលាយចំពោះវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលជាប់ជានិច្ច «៣កុំ និង៣ការពារ» ចំពោះបរិបទកូវិដ១៩ និងនាំដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យមានការប្រុងប្រយ័ត្នឲ្យខ្ពស់ពីព្រោះកូវិដ១៩ មិនទាន់សាបសូន្យទេ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.