ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

ឯកឧត្ត ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី ចុះសួរសុខទុក្ខ​មន្ត្រី​ឧទ្យានុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្ត ដែល​ឈរជើង នៅ​ស្នាក់ការ​ត្រពាំង​ធ្មា ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក ស្រុក​កោះ​ញែក​

ឯកឧត្ត ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី ចុះសួរសុខទុក្ខ​មន្ត្រី​ឧទ្យានុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្ត ដែល​ឈរជើង នៅ​ស្នាក់ការ​ត្រពាំង​ធ្មា ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក ស្រុក​កោះ​ញែក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្ត ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី ចុះសួរសុខទុក្ខ​មន្ត្រី​ឧទ្យានុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្ត ដែល​ឈរជើង នៅ​ស្នាក់ការ​ត្រពាំង​ធ្មា ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក ស្រុក​កោះ​ញែក​

ខេត្ត​មណ្ឌលគិរី​៖ នា​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​មេសា ឆ្នាំ​២០២២ ឯកឧត្តម ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី អមដំណើរ​ដោយ​លោក អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ អង្គការ​ដៃគូ​នានា និង​អាជ្ញាធរ​ស្រុក បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​មន្ត្រី​ឧទ្យានុ​រ​ក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត ដែល​ឈរជើង​នៅ​ស្នាក់ការ​ត្រពាំង​ធ្មា ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក ស្រុក​កោះ​ញែក​។​

​ឯកឧត្តម ថង សាវុន អភិបាលខេត្ត បាន​ពាំនាំ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ នឹង​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដល់​បងប្អូន​មន្ត្រី​ឧទ្យានុ​រក្ស និង​មន្ត្រី​រួមសហការ​ទាំងអស់ ដែល​បាននិងកំពុង​បំពេញ​ភារកិច្ច​ដើរល្បាត ដើម្បី​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ក្នុង​តំបន់ការពារធម្មជាតិ ក្នុង​ភូមិសាស្ត្រ​ខេត្ត​មណ្ឌលគិរី រួម​ទាំង​ការជំរុញ​និង​លើកទឹកចិត្ត​ដល់​បងប្អូន​ទាំងអស់ ជាពិសេស ការរក្សា​នូវ​សាមគ្គីភាព​។

​ជាមួយគ្នានេះដែរ ឯកឧត្តម ក៏​បាន​ណែនាំ​ដល់​មន្ត្រី​ឧទ្យានុ​រក្ស និង​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ចូលរួម​ចំណែក នូវ​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ និង​ការរស់នៅ​ប្រកបដោយ​ចីរភាព ជាពិសេស ការលើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ ធ្វើឲ្យ​ប្រសើរឡើង​។

​ឯកឧត្តម ក៏​បាន​សង្កត់ធ្ងន់ ដល់​មន្ត្រី​ជំនាញ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍ ក្នុង​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ ការចុះ​បង្ក្រាប និង​ទប់ស្កាត់ នូវ​បទល្មើស​នានា ដូច​ជា​ការ​៖ កាប់​រុករាន​ដីព្រៃ​ព្រៃឈើ យក​ធ្វើជា​កម្មសិទ្ធិ ការ​បរបាញ់​សត្វព្រៃ និង​បទល្មើស​ផ្សេងៗ​ទៀត ដើម្បី​ធ្វើ​យ៉ាងណា ការប្រើប្រាស់​ធនធាន​ធម្មជាតិ ឱ្យមាន​ប្រសិទ្ធភាព​។​

​លោក ប៉ែន ភ​ក្ត្រា នាយក​ដែនជម្រកសត្វព្រៃ​ស្រែ​ពក បានឲ្យដឹងថា ដែនជម្រកសត្វព្រៃ​ស្រែ​ពក បាន​ចេញ​អនុ​ក្រិត​បង្កើតឡើង កាលពី​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៦ ដែល​មាន​ផ្ទៃដី​សរុប ៣៧២.៩៧១​ហិកតា បែក​ចែកជា ៤​តំបន់ រួមមាន​៖ តំបន់​ស្នូល តំបន់​អភិរក្ស តំបន់​ប្រើប្រាស់​ដោយ​ចីរភាព និង​តំបន់​សហគមន៍​។

​លោក បញ្ជាក់ថា ស្នាក់ការ​ប្រចាំការ​មាន​ចំនួន ១១​ស្នាក់ការ ក្នុងនោះ​មាន​ស្នាក់ការ​ធំ​សម្រាប់​បណ្តុះបណ្តាល ១​កន្លែង មាន​មន្ត្រី​ឧទ្យានុ​រក្សចំនួន ១៩​នាក់ ភ្នាក់ងារ​ល្បាត ២៦​នាក់ , មធ្យោបាយ មាន​ទូក ៦​គ្រឿង ម៉ូតូ ៣៦​គ្រឿង និង​វិទ្យុទាក់ទង ៤​កន្លែង និង​បាន​ចុះបង្ក្រាប ទប់ស្កាត់ នឹង​រឹបអូស​បទល្មើស​ជាច្រើន​ករណី និង​បញ្ចូន​ជនសង្ស័យ​ទៅ​សាលា​ដំបូងខេត្ត ដើម្បី​ចាត់វិធានការ​តាម​និតីវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.