ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

អភិបាលខេត្តកំពតអំពាវនាវសូមឲ្យចូលរួមទប់ស្កាត់រាល់ព័ត៌មានបំពុលសង្គមរបស់ពួកអមិត្ត

អភិបាលខេត្តកំពតអំពាវនាវសូមឲ្យចូលរួមទប់ស្កាត់រាល់ព័ត៌មានបំពុលសង្គមរបស់ពួកអមិត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អភិបាលខេត្តកំពតអំពាវនាវសូមឲ្យចូលរួមទប់ស្កាត់រាល់ព័ត៌មានបំពុលសង្គមរបស់ពួកអមិត្ត

(ខេត្តកំពត)៖ អភិបាលខេត្តកំពតបានបញ្ជាក់ថា តាមការសង្កេតជាក់ស្តែងនៅក្នុងមូលដ្ឋានខេត្តកំពត ក៏ដូចជាទូទាំងប្រទេសនៅសេសសល់បក្សពួកក្រុមអមិត្ត ហើយរដូវកាលបោះឆ្នោតខិតជិតមកដល់ក្រុមនេះនឹងធ្វើសកម្មភាពជាក់ជាមិនខាន ពិសេសការបង្ហោះព័ត៍មានបំពុលសង្គម។ លោកអភិបាលខេត្តសូមអំពាវនាវដល់សកម្មជន យុវជនគណបក្ស ត្រូវនាំគ្នាចូលរួមទប់ស្កាត់ បំភ្លឺ និងវាយបកឲ្យមានប្រសិទ្ធភាព ។

មានប្រសាសន៍នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត ស្ដីពី “ការគ្រប់គ្រង និងការឆ្លើយតបព័ត៌មានប្រកបដោយប្រសិទ្ធភាព” ធ្វើឡើងនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២២ លោកបណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានបញ្ជាក់ឲ្យដឹងថា នៅឆ្នាំ២០២២ និង២០២៣នេះ ជាឆ្នាំដែលកំដៅនយោបាយអាចនឹងកើនឡើងតាមរូបភាពផ្សេងៗ ពីក្រុមពួកអមិត្ត ក្នុងចេតនាផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ពិសេសការបង្ហោះព័ត៍មានបំពុលសង្គម តាមរយៈប្រព័ន្ធផ្សព្វផ្សាយ នៅតាមបណ្ដាញសង្គមនានាក្នុងយុគសម័យឌីជីថល។ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមទប់ស្កាត់ឲ្យខាងតែបាន នូវរាល់ព័ត៍មានបំភ្លើស បំពុលសង្គមរបស់ពួកគេ។ ឯកឧត្តម ម៉ៅ ធនិនបន្តថា ទន្ទឹមនឹងការទប់ស្កាត់ សកម្មជនគណបក្សក៏ត្រូវចេះឆ្លើយបំភ្លឺ បកស្រាយ ឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ និងចេះវាយបកទៅពួកគេវិញ ប៉ុន្តែត្រូវរក្សាឲ្យបាននូវក្រមសីលធម៌ គុណធម៌ ក្នុងនាមជាសមាជិកបក្សកាន់អំណាចដែលមានភាពចាស់ទុំក្នុងរឿងនយោបាយ។

ប្រធានគណបក្សខេត្ត បានជំរុញដល់សកម្មជន យុវជនគណបក្ទាំងអស់ត្រូវក្លាហាន ហ៊ាននិយាយ ហ៊ានថា ហ៊ានវាយបកទៅពួកអមិត្តទាំងនោះ ដោយផ្អែកទៅលើហេតុផល និងភាពជាក់ស្តែងក្នុងសង្គម ព្រោះពួគគេក្រៅតែចេះបំផ្លាញ់ គ្មានចេះធ្វើអ្វីសម្រាប់ប្រជាជន និងសង្គមជាតិទេ ។

លោកមឿង គង្គា មាជិកគណបក្សខេត្តបានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះបានអនុវត្តលើ ៩ ក្រុង ស្រុក រួចមកហើយ សម្រាប់សកម្មជនយុវជនគណបក្ស។ ដោយឡែក វគ្គបណ្ដុះបណ្ដាលពេលនេះមានយុវជនគណបក្សមូលដ្ឋាន មកពីបណ្ដា មន្ទីរ អង្គភាពជុំវិញខេត្ត និងក្រុង ស្រុកសរុបចំនួន៨៩១នាក់ ហើយឯកឧត្តម នេត្រ ភក្រ្តា សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពតធ្វើជាគ្រូឧទ្ទេស៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.