នគរបាលការពារព្រំដែនគោកនៃវរ:សេនាតូចលេខ៨១៥បានឃាត់ខ្លួនពលករប្រុសស្រីចំនួន០៧នាក់មួយរយៈពេលនេះឃាត់ខ្លួនពលករលួចឆ្លងដែនខុសច្បាប់បានជាបន្តបន្ទាប់នៅភូមិសាស្រ្តស្រុកម៉ាឡៃ!
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះនៅវេលាម៉ោង ០៥នឹង០០នាទីទៀបភ្លឺដោយមានការ ចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ និងអនុវត្តបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៥។
កម្លាំងបុស្តិ៍ស្ពានម៉ាឡៃចំនួន ០៣នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ពៅ រតនា នាយប៉ុស្តិ៍ស្ពានម៉ាឡៃ នគរបាលការពារព្រំដែនគោកនៃវរ:សេនាតូចលេខ៨១៥បានដឹកនាំកម្លាំងចុះធ្វើការទប់ស្កាត់ពលករបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ មានចំនួន ០៧នាក់ (ស្រី០៣នាក់) ត្រង់ចំនុច ភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
នគរបាលបានឲ្យដឹងថា ពលករដែលលួចឆ្លងដែនខុសច្បាប់ខាងលើមានទីលំនៅក្នុងខេត្តព្រៃវែង បន្ទាប់ពីធ្វេីការសួរនាំ និងធ្វេីកិច្ចសន្យារួច បានអោយពួកគាត់រង់ចាំនៅទីបញ្ជាការប៉ុស្តិ៍ ដេីម្បីប្រគល់ជូនផ្នែកជំនាញនៅអធិការនគរបាលស្រុកម៉ាឡៃ ចាត់ការបន្តតាមនីតិវិធីច្បាប់។




