ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

ធ្លាយអំពើពុករលួយធ្ងន់ធ្ងរដែលប្រធានពន្ធដារខេត្តកណ្ដាលនិងបក្ខពួកគាបយកលុយពីការផ្ទេរកម្មសិទ្ធលើសតម្លៃរដ្ឋ១គុណជា៣!

ធ្លាយអំពើពុករលួយធ្ងន់ធ្ងរដែលប្រធានពន្ធដារខេត្តកណ្ដាលនិងបក្ខពួកគាបយកលុយពីការផ្ទេរកម្មសិទ្ធលើសតម្លៃរដ្ឋ១គុណជា៣!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ធ្លាយអំពើពុករលួយធ្ងន់ធ្ងរដែលប្រធានពន្ធដារខេត្តកណ្ដាលនិងបក្ខពួកគាបយកលុយពីការផ្ទេរកម្មសិទ្ធលើសតម្លៃរដ្ឋ១គុណជា៣!

កណ្ដាល)៖ លោក នុត វុត្ថា ប្រធានសាខាពន្ធដារ ខេត្តកណ្ដាល ដែលសំបូររឿងអាស្រូវ ល្បីល្បាញតាមបណ្ដាញសារព័ត៌មាន
ចំពោះការដឹកនាំមិនប្រក្រតី និងប្រព្រឹត្តអំពើពុករលួយ កំពុង ជះខ្លិនសាយភាយបញ្ច្រាស់ខ្យល់។

លោក នុត វុត្ថា បច្ចុប្បន្ន កំពុងមានការរិៈគន់ខ្លាំងខ្លា ពីសំណាក់ពលរដ្ឋអ្នកលក់ដី អ្នករកស៊ីផ្នែកអចលនទ្រព្យ ជាពិសេស អ្នកកាន់ឯកសារ រត់ការផ្ទេរកម្មសិទ្ធដីធ្លីតែម្ដង។
ដោយថា៖ លោក នុត វុត្ថា និងបក្ខពួកបានផ្អឹបឯកសារបង់ពន្ធផ្ទេរកម្មសិទ្ធ ទុករយៈពេលយូររាប់ខែដើម្បីគាបយកលុយពីអ្នកប្រញាប់។

ជាក់ស្ដែង៖ ពលរដ្ឋលក់ដីធ្លីក្នុងមួយប្លង់ៗ ត្រូវបង់លុយអស់ច្រើនទ្វេដង ១គុណជា២ និងគុណជា៣ ឯណោះ បើប្រៀបធៀប និងចំនួនប្រាក់ដែលបង់ចូលរដ្ឋជាក់ស្ដែង!។
ក្នុងនោះលិខិតផ្ទេរកម្មសិទ្ធបង់ពន្ធប្រថាប់ត្រា នៅស្រុកស្អាង ចំនួ ន៥សន្លឹក ដែល ចុះហត្ថលេខាកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០ ២១។

សរុបប្រាក់ដែលត្រូវបង់ចូលរដ្ឋ នៅលើលិខិតទាំង៥ច្បាប់នោះ តែជាង៤.០០០$(បួនពាន់ដុល្លារ)ទេ។
ប៉ុន្តែលោក នុត វុត្ថា ទារយកពីម្ចាស់ដីបានសម្រេច ចំនួន១.០៥០ ០$(មួយម៉ឺនប្រាំរយដុល្លារ)។
មិនត្រឹមតែប៉ុណ្ណោះ សូម្បីលិខិតបង់ពន្ធផ្ទេរកម្មសិទ្ធ នៅស្រុកស្អាង ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២។

ទឹកប្រាក់បង់ចូលរដ្ឋ នៅក្នុងលិខិតចំនួន១.៩៣៤.៤០០រៀល ពោលគឺមិនដល់៥០០$(ប្រាំរយដុល្លារ)ផង។

ប៉ុន្តែម្ចាស់ដីបង់អស់ចំនួន១.០០០$(មួយពាន់ដុល្លារ) គឺមន្ត្រីពន្ធដារ ខេត្តកណ្ដាល ស៊ីជាងពាក់កណ្ដាល លើសតម្លៃបង់ចូលរដ្ឋ។
ចំពោះដីស្រែតូចៗ ដែលត្រូវផ្ទេរកម្មសិទ្ធ ទំហំចាប់ពី៥០០ម៉ែត្រការ៉េ ទៅ៤.០០០ម៉ែត្រការ៉េ។

ក្នុងមួយប្លង់ៗ ត្រូវបង់លុយក្រោមតុ.ជូនមន្ត្រីពន្ធដារ ខេត្តកណ្ដាល ចាប់ពី ២៥០$ ទៅ៥០០$ ក្នុង១ប្លង់ៗ ខណៈប្រាក់បង់ចូលរដ្ឋ គិតបន្ថែមទៀតទៅតាមតម្លៃនិងទីតាំងជាក់ស្ដែង ។
ទន្ទឹមនិងនោះ ឯកសារភាគច្រើន មន្ត្រីពន្ធដារខេត្តកណ្ដាល គេម៉ៅការយកសរុបតែម្ដង ។
ដោយ១គុណជា៣ នៃចំនួនបង់ពន្ធចូលរដ្ឋ ឧទាហរណ៍បើបង់ពន្ធអស់១.០០០$ គេម៉ៅយកពីម្ចាស់ដីឬអ្នករត់ឯកសារចំនួន ៣.០០០$។

ការម៉ៅការសរុបបែបនេះ គឺមន្ត្រីបានសន្យាធ្វើឯកសារបង់ពន្ធឲ្យរួចរាល់ក្នុងរយៈពេលចាប់ពី៧ថ្ងៃ ទៅ១៥ថ្ងៃ។

ប៉ុន្តែបើយើងដាក់ឯកសារត្រង់ៗ ចូលពន្ធដារ ដោយមិនមានអ្នករត់ការ ឬមិនបានបង់លុយក្រោមតុ តាមកំណត់ទេ មិនដឹង ថ្ងៃណា ខែណា ឯកសារបង់ពន្ធរួចរាល់នោះទេ?។
អ្នកកាន់ឯកសារម្នាក់ទៀតនៅស្រុកខ្សាច់កណ្ដាល បានលើកឡើង ថា៖សម្រាប់ដីស្រែ ដែលត្រូវផ្ទេរកម្មសិទ្ធក្នុង១ហិកតា បង់លុយក្រោមតុ ជូនមន្ត្រីពន្ធដារ ចាប់ពី៧០០$ទៅ១.០០០$ ជាកំហិត!។
ដោយប្រាក់បង់ចូលរដ្ឋ គិតបន្ថែមទៀតទៅតាមតម្លៃនិងទីតាំងតំបន់។

ចំណែកដីលំនៅដ្ឋាន ដែលត្រូវផ្ទេរកម្មសិទ្ធ មន្ត្រីពន្ធដារខេត្តកណ្ដាល កំណត់យកលុយក្រៅផ្លូវការច្រើនជាងដីស្រែ។
ឧទាហរណ៍ បើដីនោះទំហំ ១.០០០ម៉ែត្រការ៉េ ប្រាក់ត្រូវបង់ចូលរដ្ឋចំនួន១.០០០$(មួយពាន់ដុល្លារ)។
គឺមន្ត្រីនឹងកំណត់យក សរុបចំនួន៣.០០០$(បីពាន់ដុល្លារ) ពោលគឺយកច្រើន១គុណជា៣។

កត្តាទាំងនេះហើយ បណ្ដាលឱ្យពលរដ្ឋ អ្នកលក់ដី អ្នករកស៊ីផ្នែកអចលនទ្រព្យ ជាពិសេស អ្នកកាន់ឯកសារ រត់ការផ្ទេរកម្មសិទ្ធដីធ្លី។
រអ៊ូរទាំនិងរិៈគន់ជាខ្លាំង រឿងរត់ការផ្ទេរកម្មសិទ្ធ អស់លុយច្រើនសន្ធឹកសន្ធាប់ ។
ហើយបើទោះបីជាត្រូវបង់លុយក្រោមតុ ច្រើន បែបនោះក្ដី ប៉ុន្តែគ្មានជម្រើសឡើយ ។

គឺម្នាក់ៗត្រូវបង្ខំចិត្តបង់លុយគ្រប់ៗគ្នា ព្រោះថា៖ បើពួកខ្លួនមិនបង់លុយក្រោមតុជូនមន្ត្រីទេ មិនដឹងខែណា ឆ្នាំណា.ផ្ទេរកម្មសិទ្ធរួចនោះឡើយ??។
ស្របពេលតម្រូវការ នៃការផ្ទេរកម្មសិទ្ធ អចលនទ្រព្យដីធ្លី នៅខេត្តកណ្ដាល ច្រើនកុះករ! ។
ទើបមន្ត្រីពន្ធដារ ខេត្តកណ្ដាល មានឱកាស ផ្អឹបរាល់ឯកសារ អត់លុយក្រោមតុ ទុកចោលរយៈពេលវែង។

តាមប្រភពព័ត៌មានពីខេត្តកណ្តាលបានឲ្យដឹងថាបុគ្គល នុតវុត្ថា ប្រធានសាខាពន្ធដាខេត្តកណ្តាលរូបនោះត្រូវបានថ្នាក់លើដកបញ្ឈរជើងឲ្យមកអានកាសែតនៅក្រសួងតាំងតែពីថ្ងៃទី ១៨ ខៃ មេសា ឆ្នាំ២០២២មកម្លេះ។

រាល់ការចោទប្រកាន់ ខាងលើ គ្រាន់តែជាប្រភពតែម្ខាងប៉ុណ្ណោះ ប៉ុន្តែការពិតឬយ៉ាងណានោះ។
ពាក់ព័ន្ធជាមួយបញ្ហានេះអង្គភាពយើងមិនអាចសុំការបំភ្លឺពី
លោក នុត វុត្ថា ប្រធានសាខាពន្ធដារ ខេត្តកណ្ដាល
នោះបានទេដោយសារពុំមានលេខទូរស័ព្ទ អង្គភាពយើងរង់ចាំទទួលការបកស្រាយ រៀងរាល់ម៉ោងធ្វើការ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.