ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

ពិធីបើកវិញ្ញាសាប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក សម័យប្រឡង ឆ្នាំ២០២២ ក្នុងមណ្ឌលប្រឡង វិទ្យាល័យសិត្បូ

ពិធីបើកវិញ្ញាសាប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក សម័យប្រឡង ឆ្នាំ២០២២ ក្នុងមណ្ឌលប្រឡង វិទ្យាល័យសិត្បូ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពិធីបើកវិញ្ញាសាប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក សម័យប្រឡង ឆ្នាំ២០២២ ក្នុងមណ្ឌលប្រឡង វិទ្យាល័យសិត្បូ

(ខេត្តកណ្តាល)៖ ព្រះពុទ្ធឃោសាចារ្យ ស ប៊ុនណា ព្រះរាជាគណៈថា្នក់ទោ ព្រះបាឡាត់វទីវង្សា ព្រះបាឡាត់គណខេត្តកណ្តាល ព្រះគ្រូធម្មចរិយា ព្រះអនុគណក្រុងតាខ្មៅ និងជាព្រះគ្រូចៅអធិការវត្តវេឡុការាម ហៅ វត្តព្រែកឫស្សី និងលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវិញ្ញាសាប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក សម័យប្រឡង ឆ្នាំ២០២២ នៅក្នុងមណ្ឌលប្រឡង វិទ្យាល័យសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។
ក្នុងពិធីនេះព្រះពុទ្ធឃោសាចារ្យ ស ប៊ុនណា ព្រះអង្គបានមានសង្ឃដីកាថា ការប្រឡងនេះ គឺជាការលើកតម្កើននូវវប្បធម៌ អរិយធម៌របស់ជាតិសាសនា ជាពិសេសដើម្បីរក្សានូវតម្លៃព្រះពុទ្ធសាសនា ឱ្យមានកិត្តិនាមខ្ពង់ខ្ពស់ ទាំងពុទ្ឋចក្រ និង អាណាចក្រឱ្យដើរទន្ទឹមគ្នា សំដៅចូលរួមចំណែកធ្វើឱ្យសាសនាជាតិយើងមានការរីកចំរើន ក្រោមដំបូល សន្តិភាពដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
ព្រះអង្គមានសង្ឃដីកាបព្ជាក់ទៀតថា សមណសិស្សប្រឡងយកប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក ត្រូវតែប្រតិបត្តិតាមអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនេះ ឱ្យបានត្រឹមត្រូវដើម្បីពង្រឹងនូវចំណេះដឹង ប្រកបដោយសេចក្ដីថ្លៃថ្នូរ ជួយពង្រឹងដល់ផ្នែកព្រះពុទ្ធសាសនា ឱ្យមានភាពរឹងមាំ សមណសិស្សទាំងអស់ត្រូវខិតខំ តាំងចិត្តខិតខំបំពេញ កាតព្វកិច្ចប្រឡងនេះយកឱ្យបាននូវវិញ្ញាបនបត្រ័ គ្រប់ៗព្រះអង្គ ដើម្បីអភិវឌ្ឍន៍ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យថ្កុំថ្កើងរុងរឿងទៅថ្ងៃអនាគត។
ព្រះអង្គក៏បានផ្ដាំផ្ញើ ដល់សមណសិស្សទាំងអស់ ត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុងនៃការប្រឡងអោយបានល្អ និងខិតខំបញ្ចេញអោយអស់ពីសមត្ថភាព លទ្ធភាពនៃរាល់ចំនេះដឹងដែលមាន ដើម្បីទទួលបានលទ្ធផលល្អ ដែលជាការអភិវឌ្ឍធនធានបុព្វជិតឱ្យកាន់តែមានសុក្រិត្យភាព និងគុណភាពខ្ពស់ ពីព្រោះការប្រឡងនេះគឺជាកត្តាសំខាន់មួយសំរាប់អ្នកបួសបានវាស់ស្ទង់ចំនេះដឹងខាងផ្នែកព្រះពុទ្ធសាសនាក៍ដូចជាចំនេះដឹងទូទៅសំរាប់ប្រតិបត្តិខ្លួនក្នុងនាមជាបុព្វជិត ស្របទៅនឹងគោល នយោបាយកំណែរទម្រងស៊ី ជម្រៅរបស់រាជរដ្ឋាភិបាល។
សូមជម្រាបថា ការប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក សម័យប្រឡង ឆ្នាំ២០២២នេះ ក្នុងខេត្តកណ្តាលមាន មណ្ឌលចំនួន៣ គឺ៖ ១-មណ្ឌលខ្សាច់កណ្តាល : ទីកន្លែងប្រឡងនៅសាលាពុទ្ធិកអនុវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ខ្សាច់កណ្តាល ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល រួមមានសមណសិស្ស សិស្ស មកពីស្រុកខ្សាច់កណ្តាល ស្រុកអង្គស្នួល ស្រុកពញាឮ និងស្រុកមុខកំពូល មានសមណសិស្ស-សិស្ស សរុបៈ ៥៨០ អង្គ-នាក់។
២-មណ្ឌលកៀនស្វាយ : ទីកន្លែងប្រឡងនៅសាលាបឋមសិក្សា កោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ រួមមានសមណសិស្ស សិស្ស មកពីស្រុកកៀនស្វាយ ស្រុកល្វាឯម និងស្រុកលើកដែក មានសមណសិស្ស សិស្ស សរុបៈ ៥៨៧ អង្គ-នាក់។
៣-មណ្ឌលតាខ្មៅ : ទីកន្លែងប្រឡងនៅវិទ្យាល័យ សិល្បៈ សង្កាត់សិស្វ ក្រុងតាខ្មៅ រួមមានសមណសិស្ស សិស្សមកពីស្រុកស្អាង ស្រុកកោះធំ ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ មានសមណសិស្ស សិស្ស សរុបៈ ៧៣៣ អង្គ នាក់។ សរុបបេក្ខសមណសិស្សទាំង ៣មណ្ឌល មានចំនួន ១៥០០ អង្គ-នាក់ និងមានចំនួន ៤ វិញ្ញាសារ រួមមាន៖ វិញ្ញាសារប្រជុំកងធម៌ វិញ្ញាសារពុទ្ធប្បវត្ថិ វិញ្ញាសារព្រះវិន័យ វិញ្ញាសារសាសនសុភាសិត៕
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.