ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

លោក ស៊ុន ចាន់ថុល ណែនាំសមាជិកគណបក្សក្រសួង ត្រូវកោះប្រជុំជីវភាពសមាជិកបក្សក្រោមឱវាទទាំងអស់ឱ្យបានទៀងទាត់ និងជំរុញលើកទឹកចិត្តឱ្យធ្វើបច្ចុប្បន្នភាពអំពីសកម្មភាពការងារបក្សសំខាន់ៗ

លោក ស៊ុន ចាន់ថុល ណែនាំសមាជិកគណបក្សក្រសួង ត្រូវកោះប្រជុំជីវភាពសមាជិកបក្សក្រោមឱវាទទាំងអស់ឱ្យបានទៀងទាត់ និងជំរុញលើកទឹកចិត្តឱ្យធ្វើបច្ចុប្បន្នភាពអំពីសកម្មភាពការងារបក្សសំខាន់ៗ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅថ្ងៃសៅរិ៍ ទី២៣ ខែមេសា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការ គណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានការចូលរួមពីអនុប្រធានគណៈកម្មាធិការគណបក្សក្រសួង និងសមាជិកសមាជិកានៃគណៈកម្មាធិការគណបក្សក្រសួងទាំងអស់។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងអនុម័ត សម្រួលភារកិច្ច និងលុបសមាសភាពគណៈកម្មាធិការ គណបក្សក្រសួងសួង អនុម័ត សម្រួលភារកិច្ច និងតែងតាំងសមាសភាពគណៈកម្មាធិការហិរញ្ញវត្ថុ គណបក្សក្រសួង អនុម័ត តែងតាំង បន្ថែមសមាសភាពគណៈចាត់តាំងគណបក្សក្រសួង អនុម័ត សម្រួលភារកិច្ច និងតែងតាំងប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ពិនិត្យ និងអនុម័តលើការបង្កើត និងតែងតាំងសមាសភាពគណៈកម្មាធិការ គណបក្សមូលដ្ឋាន នៃវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ផ្សព្វផ្សាយឯកសាររបស់គណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្ដាល និងផ្សព្វផ្សាយ របាយការណ៍របស់គណៈកម្មាធិការត្រួតពិនិត្យគណបក្សក្រសួង។

ថ្លែងនៅក្នុងកិច្ចប្រជុំនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានណែនាំដល់សមាជិកសមាជិកានៃ គណៈកម្មាធិការគណបក្សក្រសួងធ្វើការកោះប្រជុំជីវភាពសមាជិកសមាជិកាបក្សក្រោមឱវាទទាំងអស់ឱ្យបានទៀងទាត់ និងបានជំរុញលើកទឹកចិត្តឱ្យធ្វើបច្ចុប្បន្នភាពអំពីសកម្មភាពការងារបក្សសំខាន់ៗ ជាពិសេសគម្រោងអភិវឌ្ឍន៍ធំៗជូនដល់ថ្នាក់ដឹកនាំ គ.៨៥ បានជ្រាបជារបាយការណ៍ផងដែរ។

ទន្ទឹមជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរអំពីលទ្ធផលនៃជំនួបពិភាក្សាការងារ ជាមួយនឹងគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBA) តំណាងឱ្យក្រុមហ៊ុន CCCC Transportation Consultants Co., Ltd តាមប្រព័ន្ធវីដេអូពីចម្ងាយ អំពីគម្រោងស្ដីពីផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដើម្បីធ្វើឱ្យប្រសើរឡើងបណ្តាញផ្លូវទឹករបស់កម្ពុជា ធ្វើយ៉ាងណាឱ្យមាន ការតភ្ជាប់ដោយរលូន និងផ្ដល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ ជួយជំរុញឱ្យមានការដឹកជញ្ជូនតាមផ្លូវ ទឹកច្រើនជាងការដឹកជញ្ជូនតាមផ្លូវគោកផងដែរ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.