ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

ពិធីបុណ្យឆ្លងដំបូលព្រះវិហារ សម្ពោធសមិទ្ធផលនានា និងពុទ្ធាភិសេក ក្នុងវត្តឥន្ទកោសីចុងកោះជ្រូក ភូមិទីបួន ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម

ពិធីបុណ្យឆ្លងដំបូលព្រះវិហារ សម្ពោធសមិទ្ធផលនានា និងពុទ្ធាភិសេក ក្នុងវត្តឥន្ទកោសីចុងកោះជ្រូក ភូមិទីបួន ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ព័ត៌មានជាតិ

ពិធីបុណ្យឆ្លងដំបូលព្រះវិហារ សម្ពោធសមិទ្ធផលនានា និងពុទ្ធាភិសេក ក្នុងវត្តឥន្ទកោសីចុងកោះជ្រូក ភូមិទីបួន ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម

នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម លោកជំទាវម៉ក់ ស៊ីថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត ឯកឧត្តម សៀង ណាំ សមាជិករដ្ឋសភា បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងដំបូលព្រះវិហារ សម្ពោធសមិទ្ធផលនានា និងពុទ្ធាភិសេក ក្នុងវត្តឥន្ទកោសីចុងកោះជ្រូក ភូមិទីបួន ឃុំកោះសំរោង ស្រុកកំពង់សៀម។ ក្នុងពិធីនេះក៏មានការអញ្ជើញចូល រួមពីសំណាក់ឯកឧត្តមអនុប្រធានក្រុមការងារចុះស្រុកកំពង់សៀម ឯកឧត្តមប្រធានក្រុមការ ងារចុះឃុំ ឯកឧត្តម លោកជំទាវជាសប្បុរសជនដែលបានអញ្ជើញមកពីទីជិត-ឆ្ងាយ លោកអភិបាល ស្រុក សមាជិកក្រុមប្រឹក្សាស្រុក ឃុំ ព្រះចៅអធិការ ព្រះសង្ឃ យាយជី តាជី និងបងប្អូនប្រជាពល រដ្ឋចំណុះជើងវត្តចំនួន ៤០០នាក់។

បន្ទាប់ពីលោកអភិបាលស្រុករាយការណ៍ជូនជ្រាបដោយសង្ខេបអំពីសមិទ្ធផលសំខាន់ៗដែលវត្តបានខិតខំកសាងកន្លងមក។ ឯកឧត្តម សៀង ណាំ និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានធ្វើការសំណេះសំណាលជាមួយបងប្អូនពុទ្ធិបរិស័ទពាក់ព័ន្ធបញ្ហាជីវភាព សន្តិសុខទូទៅ ការអភិវឌ្ឍមូលដ្ឋាន បញ្ហាកូវីដ-១៩ យុទ្ធនាការបោះឆ្នោត និងការទៅបំពេញសិទ្ធិជាពលរដ្ឋទៅបោះ ឆ្នោតនាពេលខាងមុខ។ មានមតិសំណេះសំណាលជាមួយបងប្អូនពុទ្ធិបរិស័ទ ឯកឧត្តមប្រធានក្រុមការងារ ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមសមាជិករដ្ឋសភា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនពុទ្ធិបរិស័ទដែលមានវត្តមាននាពេលនេះ និងបងប្អូនទូទាំងខេត្ត ហើយបានជូនពរឲ្យជួបតែពុទ្ធិពរទាំង ៤ប្រការ។ ភ្ជាប់ជាមួយសមិទ្ធផលនេះ ឯកឧត្តមប្រធានក្រុមការងារបានថ្លែង អំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះឯកឧត្តមប្រធានក្រុមការងារចុះឃុំ សហ ការី លោកអភិបាលស្រុក ឃុំ និងសប្បុរសជនដែលបានបរិច្ចាគថវិការួមគ្នាកសាងឡើងទុកសម្រាប់គោរពបូជាទៅតាមប្រពៃណី ព្រះពុទ្ធសាសនា។ កាយវិការដែលប្រកបដោយស្មារតីទទួលខុសត្រូវ និងសិល្ប:នៃការចែករំលែកនេះ ពិតជាបានបង្ហាញពីការគិតគូយកចិត្តទុក ដាក់អំពីបញ្ហាជីវភាព សេចក្តីត្រូវការ រួមសុខ រួមទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលសកម្មភាពយ៉ាងសកម្មរបស់សមាជិកក្រុមការងារនេះ បានឆ្លើយតបតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងថាមន្រ្តីត្រូវចុះមូលដ្ឋានឲ្យបានជាប់ជាប្រចាំដើម្បីប្រមូលយកនូវរាល់បញ្ហា និងសេចក្តីត្រូវការចាំបាច់របស់បងប្អូន រួចធ្វើការដោះ ស្រាយជូនឲ្យបានទាន់ពេលវេលា ទូលំទូលាយ និងមានប្រសិទ្ធភាព។

ឆ្លៀតយកឱកាសនៃការជួបជុំពុទ្ធបរិស័ទ ព្រះចៅអធិការ ព្រះសង្ឃ យាយជី តាជី និងអ៊ំ ពូ មីង បងប្អូន ឯកឧត្តមប្រធានក្រុមការងារក៏បានជម្រាបជូនអង្គពិធីផងដែរអំពីបញ្ហានយោបាយជាតិ និងអន្តរជាតិ បច្ចុប្បន្នភាពនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ការស្តារសេដ្ឋកិច្ចជាតិឡើងវិញស្របតាមគន្លងប្រក្រតីភាពថ្មី សកម្មភាពបង្កបង្កើនផល ព្រមជាមួយការផលិតស្បៀងប្រចាំថ្ងៃ និងជាពិសេសគុណសម្បត្តិដ៏ធំធេងរបស់រាជរដ្ឋាភិបាលដែលបានកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យមានសុខសន្តិភាព និងការរីកចម្រើនដែលមាននាពេលបច្ចុប្បន្ន។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ និងតាងនាមឲ្យបងប្អូនទូទាំងខេត្តកំពង់ចាម ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ដែលបានខិត ខំតស៊ូលះបង់គ្រប់បែបយ៉ាងក្នុងការកសាង និងអភិវឌ្ឍប្រទេស និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរជូនចំពោះសម្តេចដែលបានស្វែងរកជំនួយ និងជៀវវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩ មកចាក់ជូនបងប្អូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា ធ្វើឲ្យការគ្រប់ គ្រងស្ថានភាពនៃការរីករាលដាលជំងឺនេះបានល្អប្រសើរ ឈានទៅអនុញ្ញាតឲ្យបើកដំណើរការនូវរាល់សកម្មភាពសង្គមស្របតាមគន្លងប្រក្រតីភាពថ្មីឡើងវិញ។ លោកក៏បានក្រើនរំលឹកបងប្អូនត្រូវទៅបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ខាងមុខជូនគណបក្សប្រជាជនដើម្បីអនាគតភ្លឺស្វាងរបស់យើង កូនចៅយើង និងប្រទេសជាតិយើងទទួលសុខសន្តិភាព និងទទួលបានការអភិវឌ្ឍថ្មីៗបន្តទៀត។

ចុងបញ្ចប់នៃពិធី ឯកឧត្តមប្រធានក្រុមការងារបានបំពាក់គ្រឿងឥស្សរិយយស និងប័ណ្ណសរសើរជូនឯកឧត្តម លោកជំទាវជាសមាជិកក្រុមការងារ ឯកឧត្តម លោកជំទាវជាសប្បុរសជន និងសហ ការី និងបានអញ្ជើញកាត់ខ្សែបូរសម្ពោធដំបូលព្រះវិហារ និងបានរាប់បាត វេរប្រគេនបច្ច័យ គ្រឿងឧបភោគ បរិភោគ និងថវិកាជូនព្រះសង្ឃចំនួន ៦៥ អង្គ។ ដោយឡែក ឯកឧត្តម សៀង ណាំ បាននាំយកអង្ករចំនួន ៣០តោនមកចែកជូនបងប្អូនទូទាំងកោះសំរោងចំនួន ១ ៥០០គ្រួសារ រួមទាំងបងប្អូនដែលបានអញ្ជើញចូលរួមក្នុងពិធីចំនួន ៤០០នាក់ផងដែរ។

                      

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.