ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

ជនសង្ស័យម្នាក់ជាមុខសញ្ញាធាក់ផ្តួលប្លន់យកម៉ូតូ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន

ជនសង្ស័យម្នាក់ជាមុខសញ្ញាធាក់ផ្តួលប្លន់យកម៉ូតូ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ជនសង្ស័យម្នាក់ជាមុខសញ្ញាធាក់ផ្តួលប្លន់យកម៉ូតូ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន

ភ្នំពេញ ៖ នៅវេលាម៉ោង១១:៤៤នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌខណ្ឌសែនសុខ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុចក្នុងទីតាំងអ៊ិនធើណែតមួយកន្លែង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ពាក់ព័ន្ធធាក់ផ្តួលប្លន់យកម៉ូតូ នៅចំណុចផ្លូវ៥៨ប៉េ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ វ៉ាន់ សុខវិច្ឆិកា ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កម្លាំងជំនាញអាវុធហត្ថខណ្ឌសែនសុខបានឲ្យដឹងថា កាលពីវេលាម៉ោង០៤:០០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ជនរងគ្រោះបាន ចេញពីញ៉ាំអីនៅម្ដុំផ្សារដីហុយ រួចធ្វើដំណើរ តាមបណ្ដោយ ផ្លូវ ៥៨ប៉េ ភូមិដីថ្មី សង្កាត់គោកឃ្លាង  ឆ្ពោះទៅផ្ទះវិញ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក ស៊ីរូស ពណ៌ ខ្មៅក្រហម គ្មានស្លាកលេខ បានជិះតាមពីក្រោយធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះ ម៉ាក ប៊ីត  ពណ៌ ក្រហម ស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-6683 បណ្ដាលអោយដួល រួចជនសង្ស័យបានលើកម៉ូតូជនរងគ្រោះ ជិះគេចខ្លួន ឆ្ពោះទៅ ម្ដុំវត្ត អង្គតាមិញ។ បន្ទាប់ពីទទួលបានព័ត៌មានពីជនរងគ្រោះ កម្លាំងយើងបានធ្វើការស្រាវជ្រាវ រហូតបានឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ចំណែកបក្សពួក ចំនួន០២នាក់ទៀត បានរត់គេចខ្លួន។ ហើយនៅវេលាម៉ោង១៧និង១៥នាទី កម្លាំងអាវុធហត្ថខណ្ឌសែនសុខ សហការជាមួយ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចុះទៅយកម៉ូតូជនរងគ្រោះនៅភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ និងបានប្រគល់ម៉ូតូនោះជូនដល់ជនរងគ្រោះវិញផងដែរ ។ ក្រោយពីស្ដាប់ចម្លើយរបស់ជនសង្ស័យ និងជនរងគ្រោះ ឃើញថាមានភាពស៊ីសង្វាក់គ្នា ដូចការចោទប្រកាន់ពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅ ការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមនិតិវិធីច្បាប់ ចំណែកឯបក្ខពួកជនសង្ស័យដែលបានរត់គេចខ្លួននោះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនបន្តទៀត៕

ដោយ ៖ សហការី

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.