ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

បណ្ឌិត សុខ ទូច៖ នៅកម្ពុជា វិស័យទេសចរណ៍៣ប្រភេទទៀត មិនទាន់ដំណើរការបាននៅឡើយ

បណ្ឌិត សុខ ទូច៖ នៅកម្ពុជា វិស័យទេសចរណ៍៣ប្រភេទទៀត មិនទាន់ដំណើរការបាននៅឡើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អះអាងថា នៅកម្ពុជាមានតែទេសចរណ៍៣ប្រភេទប៉ុណ្ណោះ ដែលបានដំណើរការ ខណៈដែលទេសចរណ៍៣ប្រទេសទៀត មិនទាន់អាចដំណើរការបាននៅឡើយ។
ការផ្តល់អនុសាសន៍នេះ បានធ្វើឡើងក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ទេសចរណ៍កម្ពុជា ក្នុងបរិបទកូវីដ១៩» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ។
លោកបណ្ឌិត្យសភាចារ្យ សុខ ទូច បានលើកឡើងយ៉ាងដូច្នេះថា៖ «សម្រាប់កម្ពុជាយើងមានតែ៣នោះទេ ដែលដើរ ខណៈវិស័យចំនួន៣ទៀត ដែលមិនទាន់ដើរ ហើយវិស័យទេសចរណ៍ចំនួន៣ ដែលកម្ពុជាកំពុងដើរនោះរួមមាន៖ ទេសចរណ៍បរិស្ថាន, ទេសចរណ៍ឆ្នេរ និងទេសចរណ៍វប្បធម៌ ខណៈវិស័យទេសចរណ៍ផលិតផល, ទេសចរណ៍សិប្បនិម្មិត, ទេសចរណ៍សុខាភិបាល និងវិធានការដើម្បីទេសចរណ៍កម្ពុជា នៅមិនទាន់ដើរនោះទេ»។
បើតាមប្រធានរាជបណ្ឌិត្យសភាកម្ពុជា, សម្រាប់វិស័យទេសចរណ៍បរិស្ថាន គឺត្រូវបញ្ចៀសឱ្យកាបំពុលបរិស្ថានធ្ងន់ធ្ងរគ្រប់រូបភាព, ការជំរុញបង្កើនសោភ័ណភាពគោលដៅទេសចរណ៍, ការគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ និងធ្វើការណែនាំ និងការផាកពិន័យចំពោះការប្រព្រឹត្តល្មើសផ្សេងៗ។
ទន្ទឹមនឹងនេះដែរ លោកបណ្ឌិត សុខ ទូច បានឱ្យដឹងថា ដើម្បីឱ្យក្លាយជាផ្នែកមួយ ដែលមានសារៈសំខាន់ ក្នុងចូលរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ឱ្យកាន់តែមានភាពប្រសើរឡើងនោះ អ្នកបម្រើសេវាកម្មផ្នែកទេសចរណ៍ ត្រូវមានធនធានមនុស្សប្រកដដោយជំនាញពិតប្រាកដ និងច្បាស់លាស់ បំពេញការងារដោយគោរពឱ្យបានក្រមសីលធម៌វិជ្ជាជីវៈ មានជំនាញឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរ ហើយម្ហូបអាហារត្រូវតែមានអនាម័យ និងស្តង់ដារ។
លោកបណ្ឌិត សុខ ទូច បានបន្ថែមថា ការធ្វើបដិសណ្ឋារកិច្ច ដោយបង្ហាញស្នាមញញឹម ភាពរួសរាយរាក់ទាក់ ការធានាបាននូវភាពកក់ក្តៅ ស្វែងយល់ពីតម្រូវការចាំបាច់របស់ភ្ញៀវទេសចរជាគោលដៅ និងការផ្តល់នូវអនុស្សាវរីយ៍ និងការចងចាំល្អ។ ទន្ទឹមនឹងនេះត្រូវមានភាពស្មោះត្រង់ ផ្តល់ព័ត៌មានពិតប្រាកដ និងច្បាស់លាស់ ធានាបាននូវផលិតផល ក៏ដូចជាវត្ថុអនុស្សាវរីយ៍ដែលមានគុណភាព មិនបោកប្រាស់ ឬធ្វើឱ្យភាន់ច្រឡំ មិនកេងចំណេញ និងមិនក្លែងបន្លំ ព្រមទាំងផ្តល់សេវាកម្មឆ្លើយតបតម្រូវការពិត។
លោកបានក្រើនរំឮកថា កុំយកថវិកាភ្ញៀវទេសចរ នៅពេលបំពេញពាក្យ, កុំភូតភរនាំភ្ញៀវទិញទំនិញគ្មានគុណភាព, កុំនាំភ្ញៀវទេសចរទៅលេងប្រាសាទផ្សេង ហើយភូតភរថាបានទៅលេងអង្គរវត្ត, កុំបោកប្រាស់ភ្ញៀវទេសចរអំពីការធ្វើដំណើរ កុំបញ្ឆោតគេទៅទិញសម្ភារអនុស្សាវរីយ៍ កុំភូតភរផ្តល់ព័ត៌មានមិនពិត និងកុំផ្តល់ទំនិញ ឬសេវាកម្មដែលគ្មានគុណជាដើម។ល៕
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.