ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

គ.ជ.ប៖ ការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោត បានធ្វើរួចរាល់នៅទូទាំង១,៦៥២ ឃុំ-សង្កាត់

គ.ជ.ប៖ ការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោត បានធ្វើរួចរាល់នៅទូទាំង១,៦៥២ ឃុំ-សង្កាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ឌុច សុន សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត ត្រូវបានធ្វើរួចរាល់ហើយនៅទូទាំង ១,៦៥២ ឃុំ-សង្កាត់ ដើម្បីប្រកួតប្រជែងសម្រាប់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន ទទួលបាននៅព្រឹលប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ចំពោះការចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងគណបក្សនយោបាយ ដាក់លើសន្លឹកឆ្នោត លោក ឌុច សុន គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត បានរៀបចំពិធីចាប់ឆ្នោតទៅតាមនីតិវិធីដែលបានកំណត់ក្នុងបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។

លោក ឌុច សុន បានថ្លែងថា ដើម្បីប្រកាសផ្សព្វផ្សាយអំពីការបិទផ្សាយ បញ្ជីបេក្ខជនផ្លូវការនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងគណបក្សនយោបាយលើ សន្លឹកឆ្នោតតាមឃុំ សងា្កត់ និងការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមភូមិក្នុងឃុំ សង្កាត់។

លោកបានបន្តថា លទ្ធផលផ្លូវការនៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានគណបក្សនយោបាយចំនួន១៧ ចូលរួមការបោះឆ្នោត និងមានបេក្ខជនសរុបទាំង១៧ គណបក្ស ចំនួន ៨៦,០៩២នាក់ ក្នុងនោះស្រ្តីមានចំនួន ២៧,៨១៣នាក់។

លោក ឌុច សុន បានបញ្ជាក់ថា ការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតត្រូវធ្វើនៅតាមភូមិក្នុងឃុំ សង្កាត់ ដោយចាប់ផ្ដើមពីថ្ងៃទី១៧ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ហើយប្រសិនបើចែកសល់ប័ណ្ណនេះត្រូវរក្សាទុកនៅ គឃ.សប ដើម្បីចែកបន្ត។

ទន្ទឹមនឹងនេះដែរ លោកបានបន្ថែមថា ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត គឺដើម្បីជួយដល់អ្នកបោះឆ្នោតដឹងអំពីលេខរៀង ឈ្មោះ ទិន្នន័យ លេខរៀង ពេលវេលាបោះឆ្នោត និងទីតាំង ការិយាល័យបោះឆ្នោត ព្រមទាំងជួយដល់គណៈកម្មការការិយាល័យបោះឆ្នោតក្នុងការស្វែងរក ឈ្មោះអ្នកបោះឆ្នោតបានឆាប់រហ័ស។

ក្រុមចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត មានសមាសភាពសមាជិក គឃ.សប ១រូប ជាប្រធាន សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ១រូប ឬច្រើនរូប ជាសមាជិក តំណាងសមាគម ឬអង្គការមិនមែន រដ្ឋាភិបាល ១រូប ឬច្រើនរូបជាសមាជិក (ប្រសិនបើមាន) និងមេភូមិ ឬជំនួយការភូមិពាក់ព័ន្ធ ជា សមាជិក។

លទ្ធផលនៃការចែកប័ណ្ណព័ត៌មានគិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ចែកដល់ប្រជាពលរដ្ឋបានសរុបចំនួន ២,២៤៨,៤២១នាក់ នៃចំនួនប័ណ្ណព័ត៌មានសរុប ៩,២០៥,៦៨១។

ឆ្លើយទៅនឹងសំណួរមួយចំនួនរបស់ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនាពេលនោះ គ.ជ.ប បានជម្រាបជូនថា ប្រសិនបើមានឈ្មោះរួចហើយក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលចុះលំនៅឋាន ឬទីសំណាក់ផ្សេងពីលំនៅឋាន ឬទីសំណាក់ក្នុងបញ្ជីបោះឆ្នោតនោះ ក៏អាចបោះឆ្នោតបានដែរ។ ប៉ុន្តែបើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បាត់ ឬខូច ឬអស់សុពលភាព អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រូវទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) នៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត។

ពាក់ព័ន្ធនឹងតម្លាភាពនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត គ.ជ.ប បានឆ្លើយថា ក្នុងការិយាល័យបោះឆ្នោត មានសមាសភាពគណៈកម្មការប្រាំមួយរូប ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន។ ប្រសិនបើគណបក្សនយោបាយណាមួយមិនបានដាក់ភ្នាក់ងារគណបក្សរបស់ខ្លួននៅការិយាល័យបោះឆ្នោត ក៏គង់នៅមានភ្នាក់ងារគណបក្សនយោបាយផ្សេងទៀត អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន នៅការិយាល័យបោះឆ្នោតនោះដែរ។ ការដាក់ភ្នាក់គណបក្សនយោបាយ ឬមិនដាក់ដើម្បីសង្កេតមើលការបោះឆ្នោត ជាសិទ្ធិរបស់គណបក្សនយោបាយ។ ម្យ៉ាងវិញទៀតនៅពេលបញ្ចប់ការរាប់សន្លឹកឆ្នោត កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) មួយច្បាប់ ត្រូវបានបិទផ្សាយជាសាធារណៈនៅមុខការិយាល័យបោះឆ្នោត និងមួយច្បាប់ទៀតត្រូវបញ្ជូនទៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ដើម្បីបញ្ចូលទៅក្នុងកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោតដោយកុំព្យូទ័រ ហើយឯកសារទាំងអស់ពាក់ព័ន្ធនឹងលទ្ធផលនៃការបោះឆ្នោត នឹងត្រូវបានបង្ហោះនៅលើគេហទំព័រ គ.ជ.ប www.nec.gov.kh។ ចំពោះរបាយការណ៍អំពីការសង្កេតការណ៍បោះឆ្នោត គឺអ្នកសង្កេតការណ៍ត្រូវធ្វើរបាយការណ៍ផ្ញើមកជូន គ.ជ.ប។

សមាសភាពភាគីដែលបានចូលរួមក្នុងកិច្ចប្រជុំមានប្រមាណ ៩៦នាក់ មកពីក្រសួង ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងស្ថានទូតជប៉ុន តំណាងទីភ្នាក់ងារ JICA តំណាងគណបក្សនយោបាយចំនួន១៥ គណបក្ស តំណាងអង្គការមិនមែនរដ្ឋាភិបាល ចំនួន១៧ អង្គការ ព្រមទាំងអ្នកសារព័ត៌មានផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.