ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

ទីតាំងល្បែងស៊ីសងបញ្ជល់មាន់ មួយកន្លែងកំពុងតែបើកដំណើរការលេងយ៉ាងរលូន ខណៈអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានធ្វើការចុះបង្រ្កាប! សង្ស័យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​បើកភ្លើង​ខៀវ​ឲ្យលេងហើយយ៉ាងមើលទៅ!

ទីតាំងល្បែងស៊ីសងបញ្ជល់មាន់ មួយកន្លែងកំពុងតែបើកដំណើរការលេងយ៉ាងរលូន ខណៈអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានធ្វើការចុះបង្រ្កាប! សង្ស័យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​បើកភ្លើង​ខៀវ​ឲ្យលេងហើយយ៉ាងមើលទៅ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ខេត្តកំពត)៖ ទីតាំងសង្វៀនជល់មាន់និងអាប៉ោងដុះស្លែរ ឈ្មោះ នី ជា(ម្ចាស់សង្វៀន) បានបើកសង្វៀនបញ្ជល់មាន់ និងវង់បៀរ អាប៉ោង ទ្រង់ទ្រាយធំ ដែលកំពុងដំណើរការយ៉ាងរលូន។

ដែលមានផ្លូវចូលពីផ្លូវជាតិ ចម្ងាយប្រហែលកន្លះគីឡូម៉ែត្រជាប់ផ្លូវរថភ្លេីង
នៅចំណុចក្រោមចំការស្វាយក្នុងភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូគោ ខេត្តកំពត ដែលបាននឹងកំពុងបើកដំណើរការយ៉ាងរលូនលេងជារាងរាល់ថ្ងៃ ដោយ មិនញញ្ញើត និងអាជ្ញាធរ និងសមត្ថកិច្ច ក្នុងមូលដ្ឋានឡើយ ដែលផ្ទុយពីគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ទាំង៧ចំនុច របស់រដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។

ប្រភពពីអ្នកចេញចូលលេងល្បែងសុីសងបានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថា៖ ទីតាំងគេបើកលេងជាយូរណាស់មកហើយ ឈ្មោះ នី ជាម្ចាស់សង្វៀន បានរត់ការគ្រប់ច្រកល្ហក់ ដើម្បីឲ្យអាជ្ញាធរ និងសមត្ថកិច្ច ពាក់ពន្ធ័ ជួយរក្សាភាពស្ងៀមស្ងាត់ ពោលគឺបើកលេងយ៉ាងសេរី ចំពោះ អាជ្ញាធរមានសមត្ថកិច្ចមិនចាំបាច់ព្រួយបារម្ហឡើយ ។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងជល់មាន់ នឹងអាប៉ោងបានឲ្យដឹងថា៖ ចំពោះទីតាំងល្បែងសុីសងខុសច្បាប់មួយនេះ ពីមួយថ្ងៃទៅមួយថ្ងៃគេឃើញមានមនុស្សចេញចូលលេងយ៉ាងច្រើនកុះករ ពពាក់ពពួនគ្នាដូចដង្ហែកឋិន ដោយមិនខ្លាចញញើតអ្វីទាំងអស់ហាក់បីដូចប្រទេសគ្មានច្បាប់។

ពលរដ្ឋដាក់ការសង្ស័យថា៖ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវរ៉ូវគ្នាជាមួយម្ចាស់ទីតាំងខាងលើ អស់ហើយទេដឹងឬមួយខ្លាចបែកឆ្នាំងបាយបានជាមិនហ៊ានបង្ក្រាបទើបបណ្ដែតបណ្ដោយឲ្យបុគ្គលឈ្មោះ នី (ម្ចាស់សង្វៀន) បានបើកសង្វៀនបញ្ជល់មាន់ និងវង់បៀរ អាប៉ោង ទ្រង់ទ្រាយធំ យ៉ាងគគ្រឹកគគ្រេងទៅវិញ។ ព្រោះថាល្បែងស៊ីសងគ្រប់ប្រភេទនេះហើយ បង្កឲ្យមានបទល្មើស ចោរកម្ម លួច ឆក់ ប្លន់ និង អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។ ជាហេតុនាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងមូលដ្ឋានជាដើម។

ទោះជាយ៉ាងណាក្ដី បងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាមានវិធានការបង្ក្រាបនូវល្បែងស៊ីសង ជល់មាន់ និងអាប៉ោងខាងលើនេះផងទាន។ហើយបងប្អូនប្រពលរដ្ឋ មានសង្ឃឹមនឹងជឿជាក់លើលោក ឧត្តមសេនីយ៍ទោ ស្នងការខេត្ដកំពតនិង ឯកឧត្តម អភិបាលខេត្តកំពត នឹងមានចំណាត់ការចំពោះករណី ល្បែងស៊ីសងខាងលើនេះ ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច ផង ៕(សូមអរគុណ)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.