ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល អញ្ជើញចូលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ដើម្បីពិនិត្យពីវឌ្ឍនភាព ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល អញ្ជើញចូលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ដើម្បីពិនិត្យពីវឌ្ឍនភាព ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល អញ្ជើញចូលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ដើម្បីពិនិត្យពីវឌ្ឍនភាព ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការ សុខភាពពិភពលោក ប្រចាំនៅកម្ពុជា បានអញ្ជើញចូលជួបពិភាក្សាការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ដោយ មានការចូលរួមពីសំណាក់លោក ឈឹម កាន អភិបាល រងខេត្តមណ្ឌលគិរី និងមន្ទីរអង្គភាពជំនាញ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

  នៅក្នុងជំនួបនេះ លោក ឈឹម កាន អភិបាលរងខេត្ត បានជម្រាបជូន អំពីវឌ្ឍនភាពការងារចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត ក្នុងនោះរដ្ឋបាលខេត្ត បានខិតខំណែនាំ និងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យស្វែងយល់ និងទទួលនូវការចាក់វ៉ាក់សាំងកូវីដ-១៩ ពិសេសគឺដូសទី៣ ឬដូសជំរុញ។

  លោកស្រី ឱ វណ្ណឌីន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្ត ក៏ដូចជាអជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ លោកស្រី បានស្នើឲ្យអាជ្ញាធរខេត្ត ធ្វើយ៉ាងណាជំរុញឲ្យអាជ្ញាធរមូលដ្ឋាន និងមន្រ្តីសុខាភិបាល នៅតាមមណ្ឌល សុខ ភាព ឬតាមមន្ទីរពេទ្យបង្អែក ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឲ្យការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋបានច្រើន និងលឿន ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

       

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.