ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

អភិបាលខេត្តពោធិ៍សាត់ អំពាវនាវដល់កម្លាំងគណៈបញ្ជាការឯកភាព ត្រូវខិតខំថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនពលរដ្ឋ ក្នុងអំឡុងពេលយុទ្ធនាការឃោសនា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥

អភិបាលខេត្តពោធិ៍សាត់ អំពាវនាវដល់កម្លាំងគណៈបញ្ជាការឯកភាព ត្រូវខិតខំថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនពលរដ្ឋ ក្នុងអំឡុងពេលយុទ្ធនាការឃោសនា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានអំពាវនាវកម្លាំងគណៈបញ្ជាការឯកភាពគ្រប់ជាន់ថ្នាក់ ត្រូវសហការខិតខំថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ជាពិសេសក្នុងអំឡុងពេលយុទ្ធនាការ ឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នាពេលខាងមុខ។

លោកបានលើកឡើងបែបនេះ នៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលខេត្ត ក្នុងកិច្ចប្រជុំប្រចាំខែ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយបានការចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត តំណាងសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុង ស្រុក និងអង្គភាពចំណុះសាលាខេត្ត ជាច្រើននាក់ទៀត។

លោក ជាវ តាយ បានលើកឡើងទៀតថា ពាក់ព័ន្ធនឹងល្បែងស៊ីសង ការប្រើប្រាស់គ្រឿងញៀន គឺជាចំណុចដែលប្រជាពលរដ្ឋកំពុងតែធ្វើការកត់សម្គាល់ ដូច្នេះហើយឯកឧត្តមសូមស្នើដល់លោកស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ ត្រូវមានវិធានការទប់ស្កាត់ជាបន្ទាន់ នៅតាមបណ្តាឃុំសង្កាត់ទាំងអស់ទូទាំងខេត្ត។ ចំពោះលោកអភិបាលក្រុង ស្រុក ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរបស់ខ្លួន ក៏ត្រូវយកចិត្តទុកដាក់ និងត្រួតពិនិត្យមើលបន្ទាន់ផងដែរ ព្រោះយើងជាអ្នកគ្រប់គ្រងរួម ធ្វើយ៉ាងណាកាត់បន្ថយពីច្រើនទៅតិច ពីតិចទៅតិចបំផុត និងពីតិចបំផុតទៅគ្មាន។

លោកបានបន្ថែមថា បញ្ហាសម្រាម គឺជាបញ្ហាចម្បងមួយ ដែលទាមទារឱ្យបណ្តាក្រុង ស្រុកទាំងអស់ ត្រូវចូលរួមធ្វើការផ្សព្វផ្សាយដល់ស្រទាប់មហាជន ព្រោះវាជាផលប៉ះពាល់ធ្ងន់ធ្ងរមួយ ដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ។ ពាក់ព័ន្ធនឹងលិខិតលេខ ៣១៦ ស.ជ.ណ របស់ក្រសួងមហាផ្ទៃ ស្ដីពីការបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយដែលបានចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃ អាចធ្វើសកម្មភាព ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣, លោកសូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កលក្ខណៈសម្បត្តិឱ្យបណ្ដាបក្សនយោបាយ ដែលនឹងត្រូវចូលរួមការបោះឆ្នោត នៅពេលខាងមុខនេះ ទទួលបាននូវឱកាសសម្រាប់ការជួបជុំការ ចុះទៅជួបប្រជាជនដែលជាសមាជិកសមាជិការបស់ពួកគេ ដោយគ្មានការរំខានណាមួយ ហើយយើងត្រូវខិតខំការពារសុវត្ថិភាពរបស់បណ្ដាបក្សទាំងនោះ ដោយគោរពតាមច្បាប់ និងគ្មានអំពើហិង្សា គ្មានមនុស្សរបួស និងស្លាប់ ដោយសារការមិនយល់ពីច្បាប់គណក្សនយោបាយ។

លោកសូមឱ្យក្រុមហិរញ្ញវត្ថុ ត្រួតពិនិត្យមើលថវិកាដែលមានស្រាប់ ត្រូវចាត់ចែងថវិកាទាំងអស់នោះ ដើម្បីការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ឱ្យមានប្រសិទ្ធភាព និងធ្វើយ៉ាងណាឱ្យបងប្អូនពុកម៉ែប្រជាពលរដ្ឋ មានជំនឿទុកចិត្តមកលើរដ្ឋបាលដឹកនាំរបស់យើង។

អ្វីដែលជាចំណុចសំខាន់ នៅចុងក្រោយនេះ លោកសូមឱ្យចាត់វិធានការក្តៅ ដោយគ្មានការលើកលែង ចំពោះក្រុមក្មេងទំនើង ដែលបង្កអសន្តិសុខនៅក្នុងមូលដ្ឋាន ដោយធ្វើយ៉ាងណាឱ្យ ភូមិ ឃុំ សង្កាត់ របស់យើងមានសុខសុវត្ថិភាព៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.