ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសពមន្រ្តីនគរបាលខេត្តកណ្តាល២រូប ដែលស្លាប់នៅក្នុងប្រតិបត្តិការបង្ក្រាបមុខសញ្ញាគ្រឿងញៀន នៅស្រុកអង្គស្នូល

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសពមន្រ្តីនគរបាលខេត្តកណ្តាល២រូប ដែលស្លាប់នៅក្នុងប្រតិបត្តិការបង្ក្រាបមុខសញ្ញាគ្រឿងញៀន នៅស្រុកអង្គស្នូល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្តាល)៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនការងារបង្ក្រាបបទល្មើសគ្រឿងញៀន មានការសោកស្តាយយ៉ាងខ្លាំង និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារសពមន្រ្តីនគរបាល២រូប នៅក្នុងខេត្តកណ្តាល ដែលបានពលីជីវិតនៅក្នុងប្រតិបត្តិការបង្ក្រាបមុខសញ្ញាគ្រឿងញៀន នៅឃុំទួលព្រិច ស្រុកអង្គស្នួល នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ។

សូមបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅស្រុកអង្គស្នូល ខេត្តកណ្តាល មន្រ្តីនគរបាលចំនួន២រូប បានស្លាប់ដោយសារក្រុមជនល្មើសបាញ់ត្រូវ ខណៈម្នាក់របួសធ្ងន់។

មន្ត្រីនគរបាលដែលរងគ្រោះរហូតបាត់បង់ជីវិតនោះរួមមាន៖

*ទី១៖ ឈ្មោះ ជុច សភា ជានាយនគរបាលប៉ុស្តិ៍ឃុំទួលព្រិច ស្រុកអង្គស្នូល
*ទី២៖ ឈ្មោះ រឹម សុផាន់ណា មានតួនាទីរងផ្នែកគ្រឿងញៀន ស្រុកអង្គស្នូល។

ចំពោះមរណភាពរបស់មន្រ្តីនគរបាលទាំង២រូបខាងលើនេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានថ្លែងថា ក្រោយទទួលបានព័ត៌មានដ៏សោកសៅនេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, រូបលោកផ្ទាល់ ថ្នាក់ដឹកនាំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមន្រ្តីនគរបាលដែលទទួលការងារទាំងនេះ មានការសោកស្តាយ អាណិតអាសូរ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានចាត់ទុក និងវាយតម្លៃពីវីរភាពក្លាហានរបស់មន្រ្តីនគរបាលទាំង២រូប ដែលបានបូជាជីវិតដើម្បីសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមជាតិ ជាពិសេសគឺបានចូលរួមបង្ក្រាបបទល្មើសគ្រឿងញៀន តាមមូលដ្ឋានជាកង្វល់យ៉ាងធំមួយរបស់រាជរដ្ឋាភិបាល រហូតបាត់បង់ជីវិតយ៉ាងដូច្នេះ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ក៏សូមចូលរួមសោកស្តាយចំពោះមន្រ្តីនគរបាលដែលរងរបួសដោយសារក្រុមជនល្មើសបាញ់ និងសូមជូនពរឲ្យវបានឆាប់។

លោកឧត្តមសេនីយ៍ស្នងការខេត្តកណ្តាល ឈឿន សុចិត្ត បានឲ្យដឹងថា មុខសញ្ញាគ្រឿងញៀនដែលជាជនដៃដល់ និងបក្ខពួកមួយចំនួន ក្នុងចំណោម៥នាក់ ត្រូវបានកម្លាំងនគរបាលបង្ក្រាបបានភ្លាមៗផងដែរ។ សូមបញ្ជាក់ថា មន្រ្តីនគរបាលម្នាក់គឺលោក រឹម សុផាន់ណា ត្រូវបានគេរាយការណ៍ថា ទើបតែរៀបការបាន៣ខែកន្លងមកនេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.