ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

ស្ត្រី២នាក់របួសធ្ងន់ និងម្នាក់១បួសស្រាល ពេលបើកម៉ូតូជិះគ្នា៣នាក់ ក្នុងល្បឿនលឿនទៅបុកនិង ត្រាក់ទ័របទឆ្វេង ជាន់ហ្រ្វាំងមិនទាន់

ស្ត្រី២នាក់របួសធ្ងន់ និងម្នាក់១បួសស្រាល ពេលបើកម៉ូតូជិះគ្នា៣នាក់ ក្នុងល្បឿនលឿនទៅបុកនិង ត្រាក់ទ័របទឆ្វេង ជាន់ហ្រ្វាំងមិនទាន់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្ត្រី២នាក់របួសធ្ងន់ និងម្នាក់១បួសស្រាល ពេលបើកម៉ូតូជិះគ្នា៣នាក់
ក្នុងល្បឿនលឿនទៅបុកនិង ត្រាក់ទ័របទឆ្វេង ជាន់ហ្រ្វាំងមិនទាន់

(ខេត្តបន្ទាយមានជ័យ)ម៉ូតូ១គ្រឿងជិះគ្នា៣នាក់ក្នុងល្បឿនលឿនស្រាប់តែទៅបុកនិង ត្រាក់ទ័របទឆ្វេង ជាន់ហ្រ្វាំងមិនទាន់ បណ្តាលឲ្យស្ត្រី២នាក់រងរបួសធ្ងន់ និងម្នាក់របួសស្រាល។រឿងរាវនេះកើតឡើងនៅវេលាម៉ោង ១រសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២២នៅ លើកំណាត់ផ្លូវជាតិលេខ56 ត្រង់ចំណុចមុខស្ថានីយ៍ប្រេង ឈ្មោះឆឿប ស្ថិតនៅភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ប្រភពពីនគរបាលចរាចរណ៍ស្រុកថ្មពួកបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា អ្នករបួសទាំង៣មាន១/ឈ្មោះ ហ៊ាន វិច្ឆិកា ភេទស្រី អាយុ១៣ឆ្នាំ រស់នៅ ភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាអ្នកបើកម៉ូតូនិងអ្នករួមដំណើរ២នាក់១/ឈ្មោះ ហុីន ស្រីណាម ភេទស្រី អាយុ១៤ ឆ្នាំ រស់នៅ ភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួកខេត្ត ២/ឈ្មោះ អេស ស្រីធីង ភេទស្រីអាយុ ១៥ឆ្នាំ រស់នៅភូមិកណ្ដោលឃុំគោករមៀតស្រុកថ្មពួក។

នគរបាលចរាចរណ៍ស្រុកថ្មពួកដដែលបានប្រាប់បន្តឲ្យដឹងទៀតថាមុនពេលកើតហេតុនោះ មានត្រាក់ទ័រ១គ្រឿង បើកដោយឈ្មោះចាន់ ចង ភេទប្រុស អាយុ៤៣ឆ្នាំរស់នៅភូមិថ្មពួក ឃុំ ថ្មពួក ស្រុក ថ្មពួកខេត្តបន្ទាយមានជ័យ ពីជើងទៅត្បួង ស្របពេលមាន ម៉ូតូ១គ្រឿងជិះគ្នា៣ នាក់បើកក្នុងល្បឿនលឿនផ្ទុយគ្នាពីត្បួងទៅជើងបើកមកដល់កន្លែងកើតហេតុស្រាប់តែត្រាក់ទ័រធ្វើការបទឆ្វេងមិនបានមើលឆ្វេង ស្តាំជាន់ហ្រ្វាំងមិនទាន់បណ្តាលឲ្យម៉ូតូបុកត្រាក់ទ័រពេញទំហឹងមនុស្សស្រីដែលជិះម៉ូតូនោះរបួសធ្ងន់២នាក់ និងស្រាល១នាក់។
នគរបាលចរាចរណ៍ស្រុកថ្មពួកបានប្រាប់បន្តឲ្យដឹងទៀតថា ក្នុងករណីគ្រោះថ្នាក់នេះបណ្តាលមកពីត្រាក់ទ័របត់ឆ្វេងមិនបានមើលឆ្វេងស្រាំចំណែក ម៉ូតូបើកក្នុងល្បឿនលឿនពេក។
អ្នករងរបួសទាំង៣ត្រូវបាននគរបាលចរាចរណ៍ដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់៕

បច្ចុប្បន្ន ម៉ូតូនិងត្រាក់ទ័រខាងលើត្រូវបាននគរបាលស្រុកថ្មពួកកំពុងធ្វើការវាស់វែងធ្វើកំណត់ហេតុដើម្បីយកមករក្សាទុករងចាំគូភាគីទាំងសងខាងមកធ្វើការដោះស្រាយគ្នានៅពេលក្រោយ។

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.