ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

លោកស្រី ឱ វណ្ណឌីន និងអង្គការអន្ដរជាតិធំៗ បន្ដចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ នៅខេត្តរតនគិរី

លោកស្រី ឱ វណ្ណឌីន និងអង្គការអន្ដរជាតិធំៗ បន្ដចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ នៅខេត្តរតនគិរី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(រតនគិរី)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ បានបន្ដចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅខេត្តរតនគិរី។

ក្នុងបេសកកម្មនៅពេលនេះ លោក ប៉ាប្លូ កាង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រទេសអូស្ត្រាលីប្រចាំកម្ពុជា, លោកស្រី វេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត ហ្វារូហ្វ ហ្វូយូហ្សាត តំណាងអង្គការ UNICEF ប្រចាំប្រទេសកម្ពុជា រួមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

នៅក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បានលើកឡើងពីសារៈសំខាន់ នៃការចាក់វ៉ាក់សាំងកូវីដ១៩ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។ ក្រៅពីនេះ ពីលោកស្រី បានក្រើនរំលឹកដល់ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងដូសជំរុញ សូមរួសរាន់ទៅទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះ តំណាងអង្គការ WHO, អង្គការ UNICEF និងឯកអគ្គរដ្ឋទូតអូស្ដ្រាលី សុទ្ធតែបានស្ញប់ស្ញែងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា លើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ពិសេសការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះតែម្ដង។

បន្ទាប់បញ្ចប់ការពិនិត្យដំណើរការចាក់វ៉ាក់សាំង លោកស្រី ឱ វណ្ណឌីន ក៏បានបន្ដដំណើរពិនិត្យកន្លែងស្ដុកវ៉ាក់សាំង នៅមន្ទីរសុខាភិបាលខេត្តរតនគិរីផងដែរ។

សូមជម្រាបថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា អាចគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩បាន ដោយប្រើប្រាស់យុទ្ធសាស្រ្តចម្បង ចាក់ស្រោចវ៉ាក់សាំងកូវីដជូនប្រជាពលរដ្ឋអាយុពី៣ឆ្នាំឡើង។ សម្រាប់ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងចាប់ពីដូសទី១ ដល់៤ អាចទៅចាក់វ៉ាក់សាំងបាន នៅទីតាំងសុខាភិបាលសាធារណៈ ឫទីតាំងដែលរៀបចំដោយអាជ្ញាធរមូលដ្ឋាន ដោយត្រូវភ្ជាប់ទៅជាមួយ កាតចាក់វ៉ាក់សាំងកូវីដ សំបុត្រកំណើត ឫអត្តសញ្ញាណប័ណ្ណជាដើម៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.