ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

អភិបាលខេត្តជំរុញឲ្យអភិបាលក្រុងថ្មីបន្តរក្សាឲ្យបាននូវតំណែងជាទីក្រុងស្អាត ដែលទទួលជ័យលាភីមេដាយមាសជាបន្តទៀត

អភិបាលខេត្តជំរុញឲ្យអភិបាលក្រុងថ្មីបន្តរក្សាឲ្យបាននូវតំណែងជាទីក្រុងស្អាត ដែលទទួលជ័យលាភីមេដាយមាសជាបន្តទៀត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

អភិបាលខេត្តជំរុញឲ្យអភិបាលក្រុងថ្មីបន្តរក្សាឲ្យបាននូវតំណែងជាទីក្រុងស្អាត ដែលទទួលជ័យលាភីមេដាយមាសជាបន្តទៀត

ខេត្តកំពង់ចាម ៖ ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អាជ្ញាធរខេត្ត បានផ្តល់តំណែងដល់លោក លី សុវណ្ណ ជាអភិបាលក្រុងថ្មី អភិបាលរងពីរនាក់ និងនាយករដ្ឋបាលក្រុងកំពង់ចាមផងដែរ ។  បន្ទាប់ពីលោក ចាន់ ផល្លី ជាអភិបាលក្រុងចាស់ ត្រូវប្តូរទៅបំរើការងារនៅរដ្ឋបាលសាលាខេត្តកំពង់ចាមវិញម្តង ។

  លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តបានថ្លែងថា ថ្នាក់ដឹកនាំត្រូវចេះធ្វើការ ត្រូវមានចំណេះដឹងក្នុងការដឹកនាំមាន៣ចំណុចគឺៈ ១.ដឹកនាំមន្ត្រីឲ្យចេះធ្វើការ ២.ដឹកនាំមន្ត្រីឲ្យចេះសម្របសម្រួលការងារ និងទី៣.ដឹកនាំមន្ត្រីឲ្យចេះដោះស្រាយបញ្ហា ។ ថ្នាក់ដឹកនាំកុំដើរស្រែកថា រវល់រកពេលជួបក្រុមគ្រួសារមិនបាន ដោយខ្លួនឯងមិនប្រគល់ការងារឲ្យគេធ្វើ មូលហេតុ មិនទុកចិត្តមន្ត្រីក្រោមឱវាទ ។ ត្រូវការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អ បន្តការរក្សាឲ្យបាននូវសន្តិសុខដែលមានស្រាប់ ត្រូវចូលរួមជាមួយភាគីដែលពាក់ព័ន្ធ បំបាត់ល្បែងស៉ីសង បញ្ហាគ្រឿងញៀន ក្មេងទំនើង ប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ តាមរយៈក្រសួងសុខាភិបាល ដោយអនុវត្តន៍នូវវិធាន៣កុំ និង៣ការពារ ជំរុញឲ្យពលរដ្ឋចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា ។

  ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តក៏បានថ្លែងទៀតថា ខេត្តនឹងរៀបចំច្រាំងទន្លេចាប់ពីមុខវត្តដីដុះ រហូតដល់ស្តូបមិត្តភាព ឲ្យបានស្អាត និងមានការជួសជុល ប្រក់ដំបូលផ្សារធំ ឲ្យរួចមុនរដូវភ្លៀងមកដល់នាពេលខាងមុខ ។

  លោក លី សុវណ្ណ ជាអភិបាលក្រុងថ្មី បានប្តេជ្ញាចិត្តថា .ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ.គោរព និងអនុវត្តន៍បានខ្ជាប់ខ្ជួន និងត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ បទបញ្ជា និងលិខិតបទដ្ឋាននានា និងប្រតិបត្តិដោយក្តីគោរពចំពោះរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ។ខិតខំពង្រឹងឯកភាព ធ្វើជាម្ចាស់ក្នុងការគ្រប់គ្រងចាត់ចែងមុខងារ  និងធនធាន សម្របសម្រួលដោះស្រាយនូវភាពអសកម្មនៃការផ្តល់សេវានានាជូនប្រជាពលរដ្ឋសំដៅធ្វើឲ្យពួកគាត់មានភាពកក់ក្តៅ និងជឿជាក់ ។

.លើកកម្ពស់គណនេយ្យភាពរបស់ក្រុមប្រឹក្សាក្រុងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។

.ប្តេជ្ញាយកចិត្តទុកដាក់លើកិច្ចការ ជាអាទិភាព ដូចជាការងារការពារសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈការរៀបចំសណ្តាប់ធ្នាប់តាមទីប្រជុំជនធំៗ ការធ្វើអនាម័យ បោសសំអាតគ្រប់ដងផ្លូវក្នុងក្រុង និងការប្រមូលសម្រាម ។

.ខិតខំស្វែងរកដៃគូរអភិវឌ្ឍន៍មានដូចជា អង្គការមិនមែនរដ្ឋាភិបាល សង្គមស៉ីវិល សប្បុរសជនជាតិ និងអន្តរជាតិជាដើម មកសិក្សាគម្រោងនានា ក្នុងក្រុងដើម្បីអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងទាំងមូល ។

.លើកកម្ពស់ស្មារតីសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ រវាងក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង មន្ត្រី បុគ្គលិក និងទំនាក់ទំនងល្អជាមួយស្ថាបន រាជរដ្ឋាភិបាល មន្ទីរអង្គភាព ជំនាញនានា ផ្នែកឯកជន អង្គការសមាគមន៍ ដែលមានមូលដ្ឋានក្នុងដែន សមត្ថកិច្ចដើម្បីរក្សាសុខដុមណីយកម្មក្នុងមូលដ្ឋាន ៕

           

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.