ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

មន្ត្រីនៃមន្ទីរ អង្គភាពជំនាញមកពីបណ្តាខេត្តចំនួន០៦ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធគាំពារសង្គម នៅខេត្តមណ្ឌលគិរី

មន្ត្រីនៃមន្ទីរ អង្គភាពជំនាញមកពីបណ្តាខេត្តចំនួន០៦ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធគាំពារសង្គម នៅខេត្តមណ្ឌលគិរី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មន្ត្រីនៃមន្ទីរ អង្គភាពជំនាញមកពីបណ្តាខេត្តចំនួន០៦ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធគាំពារសង្គម នៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ដោយមានការគាំទ្រពីអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធគាំពារសង្គម ក្រោមវត្តមានលោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត រួមទាំងមានការចូលរួមពីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធមកពីបណ្តាខេត្តចំនួន ០៦ រួមមាន៖ ខេត្តកណ្តាល ព្រៃវែង ត្បូងឃ្មុំ ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី ប្រមាណជាង៤០នាក់ ដែលប្រព្រឹត្តទៅនៅអគារសាលប្រជុំសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ គោលបំណងដើម្បីពង្រឹង និងផ្តល់នូវចំណេះដឹងជាមូលដ្ឋានលើប្រព័ន្ធគាំពារសង្គមទាំងក្នុងក្របណ្ឌសកល ក្របខណ្ឌតំបន់ និងក្របខណ្ឌជាតិដល់មន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកបញ្ជាក់ថា ក្នុងវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះ សូមឲ្យសិក្ខាកាមទាំងអស់ត្រូវ យកចិត្តទុកដាក់ខ្ពស់ ក្នុងការសិក្សារៀនសូត្រ ដោយទាញយកឲ្យបាននូវខ្លឹមសារជាសារវ័ន្តសម្រាប់យកជាពុទ្ធិបន្ថែមថ្មី និងការអាចយកទៅអនុវត្តបន្តបាន។ ចូលរួមសហការជាមួយសិក្ខាកាមទាំងអស់គ្នា ក្នុងការជជែកពិភាក្សាឲ្យបានយ៉ាងសកម្ម ទាំងជាក្រុម ក៏ដូចជាបុគ្គល ពិសេស ការបង្ហាញ នូវបទពិសោធន៍ ដែលបានអនុវត្តកន្លងមក។ ត្រូវចូលរួមឲ្យបានទៀងទាត់ និងសូមឲ្យគ្រូឧទ្ទេស សូមលើកយកបទពិសោធន៍ល្អៗបន្ថែមទៀត  ដើម្បីផ្សារភ្ជាប់ទៅនឹងទ្រឺស្តី ដែលមានចែងក្នុងការសិក្សា ហើយក៏សូមឲ្យសិក្ខាកាម ក៏ដូចជាវគ្គបណ្តុះបណ្តាលទាំងមូលត្រូវអនុវត្តឲ្យបាននូវវិធានការសុខាភិបាល ៣កុំ និង៣ការពារ។

លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានថ្លែងការគាំទ្រចំពោះការរៀបចំវគ្គបណ្តុះបណ្តាល នៅថ្នាក់ក្រោមជាតិនាពេលនេះ គោលបំណងសំដៅចូលរួមចំណែកក្នុងការលើកកម្ពស់សមត្ថភាពមន្រ្តីផ្តល់សេវានៅថ្នាក់ក្រោមជាតិ លើប្រព័ន្ធគាំពារសង្គម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ឲ្យកាន់តែមានការរីកចម្រើន។ លោកស្រី អភិបាលរងខេត្ត ក៏សូមថ្លែងអំណគុណដល់ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អង្គការដៃគូរ និងមន្ទីរជំនាញ ដែលបានសហការគ្នារៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីពង្រឹងនូវសមត្ថភាព បង្កើន និងផ្តល់ចំណេះដឹងដល់មន្រ្តីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ លើកិច្ចការងារប្រព័ន្ធគាំពារសង្គម ដើម្បីឲ្យមន្រ្តីនៅរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរពាក់ព័ន្ធ ទទួលបានចំណេះដឹងគ្រប់គ្រាន់ និងចូលរួមសហការអនុវត្តការងារឲ្យមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់។

លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានស្នើដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានចំណេះដឹង និងជំនាញបណ្តុះបណ្តាលថ្មីៗបន្ថែមទៀត ក្នុងការយកទៅបម្រើការងារនៅតាមមូលដ្ឋានរៀងៗខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់៕ ដោយ ៖ ផល្លិត ហៅបូរ៉ា

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.