លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលទូទាំងខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក ទាំង៩ និង កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងកោតសរសើនិងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ និងមន្ត្រីនគរបាលទាំងអស់ដែលបាន យកចិត្តទុកដាក់ បំពេញតួនាទី ភារកិច្ច យាមកាម ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បានល្អគួរជាទីមោទនៈ។
- លោកឧត្តមសេនីយ៍ស្នងការបានមានប្រសាសន៍ថា រយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំ ក្នុងខេត្តបន្ទាយមានជ័យ ពុំមានបទល្មើសអ្វីគួរឲ្យកត់សម្គាល់នោះទេ មានតែគ្រោះថ្នាក់ចរាចរណ៍១ករណី បទល្មើសព្រហ្មទណ្ឌ១ករណីប៉ុណ្ណោះ។ សកម្មភាពទាំងនេះបានបង្ហាញថា ពលរដ្ឋមានការយល់ដឹងអំពីច្បាប់ទំលាប់ និង គោលនយោបាយភូមិឃុំមានសុវត្ថិភាព៕




