លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យកម្លាំងការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋដំណើរកំសាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២នេះនៅវេលាម៉ោង១០និង០០នាទី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ព្រមទាំងលោកមេបញ្ជាការរង បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋដំណើរកំសាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក គ.ស ២០២២ ព.ស ២៥៦៦ នៅតំបន់ទេសចរណ៍ប្រាសាទបន្ទាយឆ្មារនិងបានដុតធូបសូមសេចក្ដីសុខ និងសេចក្ដីចម្រើនជូនដល់កងកម្លាំងនិងបងប្អូនប្រជាពលរដ្ឋរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា៖លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យអញ្ជើញ ចុះត្រួតពិនិត្យកម្លាំងឈរជើងការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋដំណើរកំសាន្តពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។




