ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

លោក វង សូត ៖ ១៧ មេសា ២០២២ មិនដូច ១៧ មេសា ១៩៧០នោះទេ សូមពលរដ្ឋរួមគ្នាថែរក្សាអ្វីៗដែលមានសព្វថ្ងៃឱ្យបានគង់វង្ស

លោក វង សូត ៖ ១៧ មេសា ២០២២ មិនដូច ១៧ មេសា ១៩៧០នោះទេ សូមពលរដ្ឋរួមគ្នាថែរក្សាអ្វីៗដែលមានសព្វថ្ងៃឱ្យបានគង់វង្ស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

លោក វង សូត ៖ ១៧ មេសា ២០២២ មិនដូច ១៧ មេសា ១៩៧០នោះទេ សូមពលរដ្ឋរួមគ្នាថែរក្សាអ្វីៗដែលមានសព្វថ្ងៃឱ្យបានគង់វង្ស

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានថ្លែងថា ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ មិនដូច ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧០ ឡេីយ ដោយសារប្រទេសជាតិ មានសុខសន្តិភាព ហេីយ ដូច្នោះ យេីងរួមគ្នាថែរក្សាការពារនូវអ្វីៗ ដែលមានសព្វថ្ងៃ ក្រោមការអភិវឌ្ឍជាបន្តបន្ទាប់ទៀត។

ការថ្លែងរបស់លោក វង សូត បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជេីញសំណេះសំណាលសួសុខទុក្ខសមាជិកអតីតយុទ្ធជន និងនិវត្តជនក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែងដែលមានសមាជិកសមាជិកាសរុបប្រមាណជាង១ពាន់នាក់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នេះ នៅស្រុកពញាក្រែក។

លោក វង សូត បានរំលឹកពីការតស៊ូរបស់ថ្នាក់ដឹកនាំបច្ចប្បន្នដែលលោកខិតខំបូជា ឈាមស្រស់ សាច់ស្រស់ ដេីម្បីរំដោះប្រទេសជាតិឱ្យមានសិទ្ធិសេរីភាព ដេីរហេីរ ដោយលែងបារម្ភរឿងសង្គ្រាមផ្ទៃក្នុងទៀត  ពោលគឺយេីងធ្វេីយ៉ាងណាខិតខំប្រឹងប្រែងស្តារ និងអភិវឌ្ឍប្រទេសឱ្យរីកចម្រេីន ជឿលឿនទៅមុខទៀត។

ក្នុងពិធីសំណេះសំណាលនេះដែរលោក វង សូត បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះបងប្អូននិវត្តជន និងអតីតយុទ្ធជន ដោយមិនទុកបងប្អូនចោលឡេីយពោល គឺតែងតែជួយគាំទ្រទាំងថវិកា និងស្បៀងអាហារជានិច្ច ដេីម្បីលេីកកម្ពស់ជីវភាពពួកគាត់ឲ្យកាន់តែល្អប្រសេីរឡេីង។

ទន្ទឹមនឹងនេះដែរ លោក វង សូត បានលេីកទឹកចិត្តដល់អតីតយុទ្ធជន និងនិវត្តជនទាំងអស់ ខិតខំប្រឹងប្រែង បង្ការទប់ស្កាត់ ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យខ្ជាប់ខ្ជួន ដេីម្បីជៀសឆ្ងាយពីការឆ្លងជំងឺកូវីដ១៩ និងបន្តចូលរួ មទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា៕

        

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.