ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

ថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានពលរដ្ឋសម្រុកមកលេងកម្សាន្តជាង ១២ម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល

ថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានពលរដ្ឋសម្រុកមកលេងកម្សាន្តជាង ១២ម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កណ្ដាល)៖ ថ្ងៃចូលឆ្នាំទី៣ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ម្សិលមិញ មានប្រជាពលរដ្ឋគ្រប់ទិសទី មករាំកម្សាន្តសប្បាយយ៉ាងកក្រើកក្រុងតាខ្មៅ ប្រមាណជាង១២ម៉ឺននាក់ លាយឡំដោយការបាញ់ទឹក ដែលមានលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលជាអ្នកបើកឆាកកាន់ក្បាលបាញ់ទឹកជូនប្រជាពលរដ្ឋរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ ជាមួយនឹងស្នូរសម្លេងច្រៀងញាក់កន្ត្រាក់អារម្មណ៍ខ្ទរខ្ទារពេញក្រុងតាខ្មៅ ក្រោមម្លប់សន្តិភាពដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះយោងតាមលោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល, ជាសមាជិកអ្នកនាំពាក្យរដ្ឋបាលខេត្ត និងជាអ្នកនាំពាក្យពិធីបុណ្យសង្ក្រាន្តខេត្តកណ្ដាល បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន   ប្រចាំខេត្តកណ្ដាល នាយប់ថ្ងៃទិ១៦ ខែមេសា។

ស្ថិតក្នុងឱកាសល្អកម្ររកបានជាមួយនឹងមនុស្សជាង ១២ម៉ឺននាក់នេះ លោក គង់ សោភ័ណ្ឌ «បានស្រែកសួរទៅកាន់ប្រជាជនថា តើនរណាជាអ្នកនាំមកនូវសន្តិភាពដែលធ្វើឱ្យពួកយើងអាចសប្បាយរីករាយបានយ៉ាងដូច្នេះ? ជាមួយនឹងស្នូរសម្លេងកងរំពងស្រែកព្រមគ្នាពោរពេញទៅដោយកម្លាំងចេញពីមាត់ពលរដ្ឋគ្រប់ៗ រូបក្នុងកម្មវិធីនេះ គឺសម្រែកឈ្មោះរបស់សម្ដេចតេជោ ហ៊ុន សែន!! ជាមួយនឹងស្នូរសម្លេងទះដៃ អំណរសាទរពោរពេញទៅដោយការពេញចិត្តពេញថ្លើមជាមួយនឹងទឹកមុខសប្បាយរីករាយឥតឧបមា»។

លោក គង់ សោភ័ណ្ឌ បានពន្យល់ដល់យុវជន និងពលរដ្ឋ «អរគុណសន្តិភាព» អរគុណសម្ដេចតេជោរបស់ពួកយើង ដែលបានដឹកនាំប្រទេសជាតិយើងពីបាតដៃទទេ មកស្គាល់តែភាពសប្បាយរីករាយ ការរីកចម្រើន ហើយពិសេសសម្ដេចតេជោ បាននាំវ៉ាក់សាំងចាក់ជូនពលរដ្ឋគ្រប់អាយុទាំងអស់ទូទាំងប្រទេស ដែលជាភាពវិសេសវិសាលមួយដ៏ខ្លាំំងរបស់មេដឹកនាំដ៏អស្ចារ្យយើង ដែលសម្រេចបាននូវភាពស៊ាំក្នុងសហគមន៍របស់យើងពីទុក្ខភ័យគឺជំងឺកូវីដ១៩ ហើយប្រទេសជាតិយើងសម្បូរសប្បាយ រុងរឿងតទៅមុខជារៀងដរាបក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន និងសូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា»។

ស្របពេលជាមួយគ្នានេះដែរ គេនៅតែសង្កេតឃើញពីការរាំរែកសប្បាយរីករាយ ការបាញ់ទឹកដាក់គ្នាជាមួយនឹងសំណើចសើចក្អាកក្អាយ ពោរពេញទៅដោយភាពរីករាយ សបញ្ជាក់ឱ្យឃើញពីតម្លៃនៃសន្តិភាព ជាមួយនឹងទឹកមុខយ៉ាងសប្បាយរីករាយរបស់ពលរដ្ឋជាង១២ម៉ឺននាក់ ល្ងាចមិញនេះ, ភ្នាក់ងារព័ត៌មាន ក៏បានសួរសំណួរដដែលៗទៅកាន់យុវជនជាច្រើននាក់។ ចម្លើយត្រឡប់បកមកវិញជាមួយនឹងអត្ថន័យដូចៗគ្នា គឺពួកគេអរគុណដល់លោកអភិបាលខេត្តដែលបានរៀបចំកម្មវិធីសង្ក្រាន្តដ៏អស្ចារ្យនេះឡើងក្រោយខកខាន ២ឆ្នាំមកម្លេះ ហើយក៏អរគុណជាពិសេសដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលដឹកនាំប្រទេសជាតិយើងបានល្អ មានសន្តិភាព បានសុខសប្បាយ បានរីកចម្រើន ហើយប្ដេជ្ញាគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅពេលបោះឆ្នោតឈានចូលដល់ឆាប់ៗនេះ។

សូមជម្រាបថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ បានទស្សនា កម្សាន្តសប្បាយក្នុងពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីនេះ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំការលេងល្បែងប្រជាប្រិយ៍ សួនកម្សាន្ត រូបខ្លា និងការតុបតែងអមទៅដោយភ្លើងពណ៌ជាច្រើន ដែលបានធ្វើឱ្យមិត្តភាពនៅក្នុងក្រុងតាខ្មៅ មានសភាពនិងភាពទាក់ទាញជូនភ្ញៀវជាតិ និងអន្តរជាតិមកអញ្ជើញចូលរួមទស្សនាកម្សាន្តរយ:ពេល៣ថ្ងៃយ៉ាងច្រើនកុះករ ដែលគេប៉ាន់ប្រមាណថាមានភ្ញៀវទេសចរណ៍មកលេងកម្សាន្តនៅក្រុងតាខ្មៅ រយៈពេល៣ថ្ងៃមកនេះកើនឡើងចំនួន ២០ម៉ឺននាក់ឯណោះ៕

 

លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល, ជាសមាជិកអ្នកនាំពាក្យរដ្ឋបាលខេត្ត និងជាអ្នកនាំពាក្យពិធីបុណ្យសង្ក្រាន្តខេត្តកណ្ដាល

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.