ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ មានភ្ញៀវទេសចរមកលម្ហែ កម្សាន្តនៅខេត្តកែប ជាង១២ម៉ឺននាក់

ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ មានភ្ញៀវទេសចរមកលម្ហែ កម្សាន្តនៅខេត្តកែប ជាង១២ម៉ឺននាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ មានភ្ញៀវទេសចរមកលម្ហែ កម្សាន្តនៅខេត្តកែប ជាង១២ម៉ឺននាក់

(ខេត្តកែប)៖ តាមតួលេខដែលទទួលបានពីរដ្ឋបាលខេត្តកែប បានបង្ហាញថា គិតរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២២ មានភ្ញៀវទេសចរ មកទស្សនា សម្រាក លម្ហែ កម្សាន្ត នៅរមណីយដ្ឋានខេត្តកែប ចំនួន ១២២,៦៩៨នាក់។

រដ្ឋបាលខេត្តកែប បានបញ្ជាក់ដែរថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ មានអ្នកទេសចរមកទស្សនា នៅខេត្តកែប ចំនួន២៥,៥០៣នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន​២១៤នាក់។ ចំណែកថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ​២០២២​​ ត្រូវជាថ្ងៃទី២​ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស​ ២៥៦៥​ គ.ស​ ២០២២​ ខេត្តកែប​ បានទទួលភ្ញៀវទេសចរជាតិ​ និងបរទេស​ អញ្ចេីញមកសម្រាកលំហែកម្សាន្ត​ នៅតាមបណ្ដារមនីយដ្ឋាននានា​ទូទាំង​ខេត្ត​ មានចំនួន​៤៤,៥២៩នាក់​ ក្នុងនោះ​ ភ្ញៀវទេសចរ​ជាតិចំនួន៤៤,១៨១នាក់​ ភ្ញៀវទេសចរបរទេសចំនួន​៣៤៨នាក់​។

សម្រាប់​មធ្យោបាយ​ធ្វើ​ដំណើរ​ដោយរថយន្តសរុបចំនួន៤,៤១៥គ្រឿង​ ក្នុងនោះ​ រថយន្តតូច​ចំនួន​២,៨៦៥គ្រឿង​ រថយន្តមធ្យមចំនួន​១,៥០៥គ្រឿង​ និងរថយន្តធំចំនួន​៤៥គ្រឿង​។

សម្រាប់ថ្ងៃសៅរ៍ ទី១៦​ ខែមេសា​ ឆ្នាំ​២០២២​​ ត្រូវជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស​ ២៥៦៥​ គ.ស​ ២០២២​ ខេត្តកែប​ បានទទួលភ្ញៀវទេសចរជាតិ​ និងបរទេស​ អញ្ចេីញមកសម្រាកលំហែកម្សាន្ត​ នៅតាមបណ្ដារមនីយដ្ឋាននានា​ទូទាំង​ខេត្ត​ មានចំនួន​៥៣,៦៨២នាក់​ ក្នុងនោះ​ ភ្ញៀវទេសចរ​ជាតិចំនួន៥៣,២២៨នាក់​ ភ្ញៀវទេសចរបរទេសចំនួន​៤៥៤នាក់​ សម្រាប់​មធ្យោបាយ​ធ្វើ​ដំណើរ​ដោយរថយន្តសរុបចំនួន៤,៩១២គ្រឿង​ ក្នុងនោះ​ រថយន្តតូច​ចំនួន​៣,១០៥គ្រឿង​ រថយន្តមធ្យមចំនួន១,៧៥៥គ្រឿង​ និងរថយន្តធុនធំមានចំនួន៥២គ្រឿង​។

​សូមបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃ​(ថ្ងៃទី១៤ រហូតដល់ថ្ងៃ១៦) នៃ​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស​ ២៥៦៥​ គ.ស​ ២០២២​ ខេត្តកែប​ បានទទួលភ្ញៀវទេសចរជាតិ​ និងបរទេស​ សរុបចំនួន​១២៣,៧១៤ ក្នុងនោះ​ ភ្ញៀវទេសចរ​ជាតិ​មានចំនួន១២២,៦៩៨នាក់​ និងភ្ញៀវទេសចរ​បរទេស​មានចំនួន​១,០១៦នាក់​ សម្រាប់​មធ្យោបាយ​ធ្វើ​ដំណើរ​ដោយរថយន្តសរុបចំនួន១១,៨៣១គ្រឿង ក្នុងនោះ​ រថយន្តតូច​ចំនួន​៧,៥៥៥គ្រឿង​ រថយន្តមធ្យមចំនួន៤,១៤៣គ្រឿង​ និងរថយន្តធំចំនួន១៣៣គ្រឿង​៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.