ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

រដ្ឋមន្រ្តីសង្គមកិច្ច ផ្តល់រង្វាន់ម៉ូតូ ទូរស័ព្ទ និងថវិកា ជូនដល់សិស្សនិទ្ទេសA និទ្ទេសB និង C ក្នុងឃុំជាច ខេត្តព្រៃវែង

រដ្ឋមន្រ្តីសង្គមកិច្ច ផ្តល់រង្វាន់ម៉ូតូ ទូរស័ព្ទ និងថវិកា ជូនដល់សិស្សនិទ្ទេសA និទ្ទេសB និង C ក្នុងឃុំជាច ខេត្តព្រៃវែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ដើម្បីជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងក្នុងការសិក្សារៀនសូត្រ ក្លាយជាសិស្សពូកែ និងទទួលបានចំណាត់ថ្នាក់និទ្ទេសA និទ្ទេសB និងនិទ្ទេសC នៅឃុំជាច ស្រុកកំចាយមារ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០២០-២០២១នេះ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននាំយកនូវម៉ូតូ ទូរស័ព្ទ និងថវិកា ដើម្បីផ្តល់ជូនដល់សិស្សានុសិស្សនៅវិទ្យាល័យជាច ស្ថិតនៅឃុំជាច ស្រុកកំចាយមារ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ ។

នាឱកាសនោះ លោក វង សូត បានកោតសរសើរចំពោះសិស្សប្រឡងជាប់និទ្ទេសA និងនិទ្ទេសផ្សេងៗទៀតទាំងអស់ ជាពិសេសក៏ចូលរួមសោកស្តាយ ចំពោះសិស្សដែលប្រឡងធ្លាក់ ហើយបានលើកទឹកចិត្តឱ្យបន្តប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីបានប្រឡងជាប់នៅឆ្នាំនេះ។

លោក វង សូត បានថ្លែងចូលរួមអបអរសាទរ ដល់ក្មួយៗសិស្សានុសិស្ស ដែលជាជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ សម្រាប់ឆ្នាំសិក្សា២០២០-២០២១កន្លងមកនេះ។ លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះអាជ្ញាធរពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្សទាំងអស់ ដែលបានខិតខំលះបង់កម្លាំងកាយ ប្រាជ្ញា ស្មារតី ក្នុងការជួយជំរុញ និងបង្ហាត់បង្រៀនកូនបន្ថែមនៅតាមផ្ទះ ការរៀននិងបង្រៀនពីចម្ងាយ តាមរយៈប្រព័ន្ធOnline និងការចុះបង្រៀនដល់ផ្ទះ ដែលទាំងនេះជាការលះបង់ដ៏ខ្លាំងក្លាបំផុត ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ដើម្បីធ្វើយ៉ាងណាឱ្យក្មួយៗសិស្សានុសិស្សបានក្លាយជាពលរដ្ឋល្អ ជាទំពាំងស្នងឬស្សី និងជាសសរទ្រូងដ៏រឹងមាំ សម្រាប់ប្រទេសជាតិ។

លោករដ្ឋមន្ត្រី បានលើកឡើងថា បញ្ហាសំខាន់ដែលអ្នកប្រឡងជាប់ គឺការជ្រើសរើសសាលា និងមុខជំនាញ ដែលត្រូវរៀន ហើយកុំមើលអ្នកផ្សេងដែលគេរៀនចប់ ធ្វើការកន្លែងល្អ បានលុយច្រើន ធ្វើតាមគេ ពេលខ្លះមិនទទួលបានជោគជ័យនោះទេ។ ប៉ុន្តែអ្វីដែល ត្រូវគិតខ្លួនឯងថា ចូលចិត្តរៀនជំនាញអ្វី ដែលខ្លួនស្រឡាញ់ពេញចិត្ត ទើបសម្រេចបានជោគជ័យក្នុងការសិក្សា និងគោលបំណងប្រាថ្នារបស់ខ្លួន។

លោករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្មួយៗ ក្នុងនាមជាសិស្សានុសិស្ស និងជាយុវជនបន្តវេន ត្រូវកសាងខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ និងយុវជនល្អ និងត្រូវខិតខំហាត់ពត់លត់ដំ ព្យាយាមតស៊ូរៀនសូត្រ ទើបមានអនាគតល្អ ដែលអាចក្លាយជាថ្នាក់ដឹកនាំទៅថ្ងៃអនាគត ដើម្បីជួយកសាង និងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។ ទន្ទឹមនឹងនេះ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងចៀសចាកឱ្យឆ្ងាយពីគ្រឿងញៀន កុំប្រព្រឹត្តនូវអំពើខុសច្បាប់នានា ដែលសង្គមស្អប់ខ្ពើម។

លោក វង សូត បានបញ្ជាក់ថា សម្រាប់លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០២០-២០២១នេះ នៅទូទាំងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង មានចំនួន១វិទ្យាល័យ ក្នុងនោះ សិស្សប្រឡងជាប់មានចំនួន ៨៤នាក់ ក្នុងនោះ សិស្សប្រឡងជាប់ និទ្ទេសA ចំនួន ២នាក់ ម្នាក់ៗទទួលបានម៉ូតូ ១គ្រឿង, និទ្ទេសB ចំនួន ៥នាក់ ម្នាក់ៗទទួលបានថវិកាចំនួន១០ម៉ឺនរៀល និទ្ទេសC ចំនួន ១១នាក់ ម្នាក់ៗទទួលបានថវិកាចំនួន៥ម៉ឺនរៀល ឧបត្ថម្ភជូនសាលាវិទ្យាល័យជាចចំនួន៧លានរៀល សម្រាប់រៀបចំការលេងល្បែងប្រជាប្រិយ៍ ហូបចុក រាំលេង និងប្រគល់ថវិការជូនមេឃុំចំនួន៨ ក្នុងស្រុកកំចាយមារ មួយឃុំ១លានរៀល និងចាប់រង្វាន់ទូរស័ព្ទដៃOppo ចំនួន១៦គ្រឿងផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.