ក្រុងប៉ោយប៉ែត៖នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២នេះដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សៅ សារឿនអធិការនគរបាលក្រុងប៉ោយប៉ែតនិងលោកអធិការរង បន្តដឹកនាំកម្លាំង ចុះធ្វើការដើរល្បាតដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋកំពុងតែសប្បាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា៖ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរបងប្អូនសប្បាយត្រូវរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងការពារគ្រឿងយានយន្តរបស់បងប្អូនប្រើប្រាស់ជៀសវាងមានការជនខិលខូចឆក់ឱកាស លួច ឆក់ នៅក្នុងពេលបងប្អូនសប្បាយភ្លេចខ្លួនបើមានការចាំបាច់បងប្អូនប្រជាពលរដ្ឋត្រូវរាយការណ៍បន្ទាន់ដល់សមត្ថកិច្ចពាក់ព័ន្ធនៅក្បែរខ្លួនបងប្អូនប្រជាពលរដ្ឋដើម្បីអន្តរាគមន៍បានទាន់ពេលវេលាផងដែរ។




