ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

ឯកឧត្តម ណុប ដារ៉ា អភិបាលរង ខេត្តកណ្តាល អញ្ជើញចូលរួមពិធី ព្រឹត្តិការណ៍សង្រ្កាន្ត ខេត្តកណ្តាល ឆ្នាំខាល ចត្វាសក័ ព.ស ២៥៦៦

ឯកឧត្តម ណុប ដារ៉ា អភិបាលរង ខេត្តកណ្តាល អញ្ជើញចូលរួមពិធី ព្រឹត្តិការណ៍សង្រ្កាន្ត ខេត្តកណ្តាល ឆ្នាំខាល ចត្វាសក័ ព.ស ២៥៦៦

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តកណ្តាល៖ឯកឧត្តម ណុប ដារ៉ា អភិបាលរង ខេត្តកណ្តាល អញ្ជើញចូលរួមពិធី ព្រឹត្តិការណ៍សង្រ្កាន្ត ខេត្តកណ្តាល ឆ្នាំខាល ចត្វាសក័ ព.ស ២៥៦៦

នៅរសៀលថ្ងៃទី១៤មេសា ឆ្នាំ ២០២២. នេះផងដែរ

ឯកឧត្តមបណ្ឌិតម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់សោភណ្ឌ័ អភិបាលខេត្ត បានអញ្ជើញ ជាអធិបតីភាព ក្នុងពិធីបើកព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្តាលឆ្នាំ២០២២ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ដោយមានការចូលរួម ពីសំណាក់ ឯកឧត្ដម ជាសមាជិករដ្ឋសភា តំណាងកាកបាទក្រហមកម្ពុជា ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សា ខេត្ត គណ:អភិបាលខេត្ត និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។
នៅក្នុងឱកាស ដ៍អធិកអធម ក្នុងពិធីប្រកាស ព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្តាល រដ្ឋបាលខេត្ត បានរៀបចំបង្ហាញនូវផ្ទាំងទស្សនីយភាព និងទិដ្ឋភាពដង្ហែរក្បួន តាមផែននិមួយៗ ចំនួន១២ផែន រួមមាន៖
-ទី១ ផែនវប្បធម៌, ទី២ ផែនឆៃយ៉ាំ, ផែនទី៣ ផែនរបាំត្រុដិ, ផែនទី៤ផែន ល្ខោនខោល វត្តស្វាយ, ទី៥ល្ខោនពោលស្រី វត្តកៀនស្វាយក្រៅ, ផែនទី៦ផែនកីឡាបុកកាតោ, ផែនទី៧ផែនក្រម៉ាយុវជន, ផែនទី៨គឺយុវជនកីឡាបាលទាត់, ផែនទី៩គឺផែនយុវជនកីឡាបាល់ទះ, ផែនទី១០គឺផែននារីជាជួរ, ផែនទី១១គឺផែននារីខ្លែងឯក និងផែនទី១២គឺផែន រដ្ឋបាលក្រុងតាខ្មៅ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមគង់សោភណ្ឌ័ អភិបាលខេត្ត បានលើកឡើងពីប្រវត្តិប្រពៃណីទំនៀមទម្លាប់បុណ្យចូលឆ្នាំថ្មី និងបានបង្ហាញ នូវការជឿជាក់ របស់ប្រជាជនយើង លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោសែនជាប្រមុខដឹកនាំ។
ឯកឧត្តមបអភិបាលខេត្ត បានបញ្ជាក់ពីតម្លៃសន្តិភាព ដែលបានផ្តល់នូវ ភាពសុខសាន្តដូចសព្វថ្ងៃនេះ ដើម្បីផ្តល់អោយប្រជាជនយើងមាន ឱកាសដើរកំសាន្តគ្រប់ទីកន្លែង ប្រកបដោយសុខសុវត្តិភាព។
ជាមួយគ្នានោះ ឯកឧត្ដម បានអំពាវនាវ ដល់អាជីវករ ប្រជាជន ភ្ញៀវជាតិនិងអន្តរជាតិ ដែលបានចូលរួមកំសាន្ត សប្បាយ ក្នុងឱកាសចូលឆ្នាំថ្មី នេះ សូមចូលរួមថែរក្សាបរិស្ថាន អានាម័យទាំងងអស់គ្នា ដោយប្រកាន់ខ្ជាប់នៅទិសស្លោក”ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាស្អាត និងបដិសណ្ឋារកិច្ចល្អ”៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.