ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

លោកបណ្ឌិត ស៊ាង ប៊ុនលាង និងលោកស្រីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ហ៊ុន ប៊ុនធឿន កោតសរសើរការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល

លោកបណ្ឌិត ស៊ាង ប៊ុនលាង និងលោកស្រីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ហ៊ុន ប៊ុនធឿន កោតសរសើរការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្ដាល)៖ លោកបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោហ៊ុន សែន ព្រមទាំងលោកស្រីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការបរទេស នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញទស្សនា ការរៀបចំព្រឹត្តិការណ៍នៃការរៀបចំសង្ក្រាន្តខេត្តកណ្ដាល ជាមួយនឹងស្នាមញញឹម សរសើរមិនដាច់ពីមាត់នូវភាពប៉ិនប្រសព្វរបស់អភិបាលខេត្ត និងសហការី ក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តនេះយ៉ាងស្រស់ស្អាត និងពោរពេញទៅដោយភាពសប្បាយរីករាយ ។

ស្ថិតក្នុងឱកាសលោកបណ្ឌិត ស៊ាង ប៊ុនលាង និងលោកស្រីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ហ៊ុន ប៊ុនធឿន ក៏បានថ្លែងកោតសរសើរចំពោះអភិបាលខេត្តកណ្ដាល និងក្រុមការងារក្រោមឱវាទទាំងអស់ ចំពោះភាពប៉ិនប្រសព្វនៃការរៀបចំសង្ក្រាន្ត ដោយមើលឃើញពីរបៀបរៀបចំសោភ័ណភាពល្អ ស្អាត សណ្ដាប់ធ្នាប់ល្អ ត្រៀមរួចរាល់នូវការបាញ់កាំជ្រួច តង់លក់ដូរ កម្លាំងពេទ្យ កម្លាំងការពារសុវត្ថិភាពជាដើម។

ជាមួយគ្នានេះដែរ លោក៏បានផ្ដាំផ្ញើរដល់មន្ត្រីទាំងអស់បន្តខិតខំរៀបចំកម្មវិធីសង្ក្រាន្តខេត្តកណ្ដាលឲ្យរលូនល្អ ប្រកបដោយសុខសុវត្ថិភាព ភាពសប្បាយរីករាយ បន្សល់ទុកនូវអនុស្សាវរីយ៍ល្អចំពោះប្រជាជន ដែលនេះសបញ្ជាក់ឲ្យឃើញពីកត្តាសន្តិភាពនាំឲ្យយើងមានឱកាសកសាងប្រទេសជាតិ រៀបចំព្រឹត្តិការណ៍សង្ក្រាន្តដែលញ៉ាំងឲ្យមានភាពសប្បាយរីករាយផងដែរ ។

លោកបណ្ឌិត ស៊ាង ប៊ុនលាង ក៏បានថ្លែងជំរុញដល់អាជ្ញាធរខេត្តកណ្ដាល បន្តផ្សព្វផ្សាយដល់ពលរដ្ឋដែលមកលេងកំសាន្ត ត្រូវពាក់ម៉ាស់ឲ្យបានគ្រប់គ្នា មានជែលអាល់កុល ឬអាល់កុលឲ្យគ្រប់ៗគ្នា ដើម្បីការពារសុវត្ថិភាពពីការឆ្លងជំងឺកូវីដ១៩ ដ្បិតវាបានធូរស្រាលយ៉ាងណាក្ដី ប៉ុន្តែត្រូវចូលរួមការពារទាំងអស់គ្នា ។

ថ្លែងក្នុងព្រឹត្តិការណ៍នេះដែរ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងដែរវា មានសន្តិភាពទើបមានភាពសប្បាយរីករាយយ៉ាងដូច្នេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃររបស់សម្ដេចតេជោ ហ៊ុន សែន ទើបមានការរីកចំរើនដូចសព្វថ្ងៃនេះ ។

សូមជម្រាបថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងដើម្បីឲ្យប្រជាពលរដ្ឋ បានទស្សនា កម្សាន្តសប្បាយក្នុងពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីនេះ រដ្ឋបាលខេត្តកណ្ដាលបានរៀបចំការលេងល្បែងប្រជាប្រិយ សួនកម្សាន្ត រូបខ្លា និងការតុបតែងអមទៅដោយភ្លើងពណ៌ជាច្រើន ដែលបានធ្វើឱ្យមិត្តភាពនៅក្នុងក្រុងតាខ្មៅ និងមានភាពទាក់ទាញជូនភ្ញៀវជាតិ និងអន្តរជាតិចូលរួមទស្សនាកំសាន្តនាថ្ងៃទី១៤-១៥-១៦ ខែមេសាខាងមុខនេះផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.