ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

រដ្ឋបាល ខណ្ឌដូនពេញបានរៀបចំឲ្យមានទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលមកកំសាន្តសប្បាយនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ចំនួន២កន្លែង

រដ្ឋបាល ខណ្ឌដូនពេញបានរៀបចំឲ្យមានទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលមកកំសាន្តសប្បាយនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ចំនួន២កន្លែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ អនុវត្តតាមអនុសាសន៍ណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២នេះ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បាននិងកំពុងរៀបចំទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់ដុសជំរុញ និងជុំទី៤ នៅតាមតំបន់កម្សាន្តនានាទូទាំងប្រទេស។

ជាក់ស្តែងនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីបានរៀបចំឲ្យមានទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមកកំសាន្តសប្បាយនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំចំនួនពីរកន្លែង នៅត្រង់មុខរូបសំណាកលោកយាយដូនពេញ ឬមុខនាឡិកាធំខាងត្បូងវត្តភ្នំ ដោយមានវត្តមាន លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្រោមការណែនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតចុះទៅពិនិត្យទីតាំងបើកផ្ទាល់។

ក្នុងឱកាសនោះដែរ លោក កើត ឆែ ក៏បានអំពាវនាវដលប្រជាពលរដ្ឋ ដែលបានមកកម្សាន្តសប្បាយ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំខាងលើនេះ ហើយមិនទាន់បានចាក់វ៉ាក់សាំងដុសជំរុញនិងដុសទី៤ ឱ្យអញ្ជើញចូលទៅចាក់វ៉ាក់សាំងនៅទីតាំងដែលមានស្រាប់ចំនួន២ កន្លែងខាងលើ ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ក្រៅពីនេះលោកអភិបាលរង ក៏បានអំពាវនាវផងដែរឱ្យមានការចូលរួមអនុវត្តនូវវិធានការ៣កុំ៣ការពារឲ្យបានគ្រប់គ្នាចៀសវាងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជាជាបន្តទៀត។

សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី១៥ ខែមេសានេះសម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្ញើសារទៅរំលឹកដល់បប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យមានការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានការការពារឲ្យបានគ្រប់គ្នា បន្ទាប់ពី សម្ដេចបានសង្កេតឃើញថា នៅក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិនេះ មានប្រជាពលរដ្ឋមួយចំនួនហាក់កំពុងសប្បាយភ្លេចខ្លួន មិនបានអនុវត្តនូវវិធានការការពារខ្លួនពីជំងឺកូវីដ១៩។

សម្ដេចបញ្ជាឲ្យអាជ្ញាធររាជធានីខេត្ត និងមន្ត្រីពាក់ព័ន្ធបង្កើតឲ្យមានទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋគ្រប់តំបន់កំសាន្តទូទាំងប្រទេស៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.