ឃាត់ខ្លួនជនសង្ស័យ ៤នាក់ករណីជួញដូរគ្រឿងញៀនជិត៥០គីឡូក្រាមនៅភ្នំពេញ
ភ្នំពេញ ៖ ស្រាវជ្រាវបង្ក្រាបករណីចែកចាយគ្រឿងញៀនបានជិត៥០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ៤នាក់យកមកសួរនាំ។
ប្រតិបត្តិការស្រាវជ្រាវបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ដឹកនាំដោយលោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយា ល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅចំណុចឃ្លាំងជួលលេខ៨៤២ ភូមិតាង៉ូវកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រោយពីដកហូតក្រាមសថ្លាសង្ស័យគ្រឿងញៀនប្រហែល២Kg កម្លាំងជំនាញបានធ្វើការស្រាវជ្រាវបន្តរហូតទទួលបានព័ត៌មានថាមាននៅក្នុងឃ្លាំងចំនួន៣បាវទៀត ភ្លាមនោះកម្លាំងចំរុះបានបើកប្រតិបត្តិការចុះឆែកឆេរឃ្លាំងជួលលេខ៨៤២ ភូមិតាង៉ូវកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយបានរកឃើញចំនួន ៤៥ដុំ ថែមទៀត សរុបចំនួន៤៦គីឡូ ២៣៧,៥៧ក្រាម និងឃាត់ខ្លួន
អ្នកជួលឃ្លាំងម្នាក់ឈ្មោះ លីវ វ៉ាងថាវ ហៅ ហ៊ូវ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាម និងមនុស្ស ចំនួន០៣នាក់ (ស្រី) មកបំភ្លឺផងដែរ ។
កម្លាំងជំនាញ បានបញ្ជូនជនជាប់ពាក់ព័ន្ធទាំង ៤នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕






