ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

ថ្ងៃចូលឆ្នាំទី១ រដ្ឋបាលខេត្តព្រៃវែងដឹកនាំបង្កើតព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែង មានប្រជាពលរដ្ឋចូលរួមយ៉ាងសប្បាយរីករាយ

ថ្ងៃចូលឆ្នាំទី១ រដ្ឋបាលខេត្តព្រៃវែងដឹកនាំបង្កើតព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែង មានប្រជាពលរដ្ឋចូលរួមយ៉ាងសប្បាយរីករាយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រៃវែង)៖ ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ ដែលចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រៃវែងដឹកនាំដោយលោកជា សុមេធីអភិបាលខេត្តព្រៃវែងនិងលោកស្រីព្រមទាំងមន្ត្រីរាជការមកងកម្លាំងប្រដាប់អាវុធ បានរៀបចំព្រឹត្តិការណ៍ ឆ្នាំថ្មីព្រៃវែង ឆ្នាំ២០២២ នៅសួនច្បារសម្ដេចជា ស៊ីម។

លោក ជា សុមេធី អភិបាលខេត្ត និងលោកស្រី ព្រមទាំងប្រតិភូអមដំណើរក្នុងខេត្តព្រៃវែង សូមសម្តែងក្តីសោមនស្សរីករាយ ដោយបានចូលរួមក្នុងពិធីបើកព្រឹត្តការណ៍ ឆ្នាំថ្មី ព្រៃវែង ឆ្នាំ២០២២ ដែលបានរៀបចំឡើងដើម្បីអបអរសាទរទទួលអំណរទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦។

នៅក្នុងឪកាសនោះ លោកអភិបាលខេត្តបានសម្តែងនូវកតញ្ញូតាធម៌ ដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវចក្ខុវិស័យ គោលនយោបាយដ៏ត្រឹមត្រូវទទួលបានជោគជ័យ។

ជាមួយគ្នានេះអភិបាលខេត្ត បានអញ្ជើញបងប្អូនប្រជាពលរដ្ឋ មកចូលរួមសប្បាយ រីករាយកំសាន្ត នូវព្រឹត្តការណ៍ឆ្នាំថ្មីព្រៃវែង ឱ្យបានច្រើនកុះករ និងត្រូវចូលរួមរក្សាអនាម័យបរិស្ថាន ឱ្យបានស្អាត ព្រមទាំងត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានគ្រប់គ្នា និងសំណូមពរបន្ថែមដល់គណកម្មាការ និងអនុគណកម្មាការរៀបចំព្រឹត្តការណ៍ឆ្នាំថ្មី ព្រៃវែង ជាមួយអ្នកពាក់ព័ន្ធទាំងអស់ សូមចូលរួមសម្របសម្រួលលើការងារទាំងអស់នេះ ជាពិសេស ការការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យបរិស្ថាន និងវិធានការណ៍ ៣ការពារ ៣កុំ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៃខេត្តព្រៃវែងនេះ ឱ្យបានល្អប្រសើរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.