ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

អភិបាលខណ្ឌឫស្សីកែវ ឧបត្ថម្ភអធិការដ្ឋាន និងបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌខណ្ឌ លើការងាររក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

អភិបាលខណ្ឌឫស្សីកែវ ឧបត្ថម្ភអធិការដ្ឋាន និងបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌខណ្ឌ លើការងាររក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ អមដោយលោក-លោកស្រីអភិបាលរងខណ្ឌ ជាមួយសហការី នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ បានឧបត្ថម្ភបច្ច័យចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពកងកម្លាំងអាវុធហត្ថខណ្ឌ ដែលបានទទួលមរណភាព ហើយនឹងឆ្លៀតឧបត្ថម្ភសម្ភារ និងថវិកាបន្ថែមទៀត ដល់អធិការដ្ឋាននគរបាលខណ្ឌ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដើម្បីលើកទឹកចិត្ត ក្នុងការយកចិត្តទុកដាក់ការពាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ឱ្យបានល្អប្រសើរបន្ថែមទៀត ជូនប្រជាពលរដ្ឋ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

លោក ឯក ឃុនដឿន បានក្រើនរំលឹកដល់កងកម្លាំងសមត្ថកិច្ច ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ ឱ្យបន្ដកិច្ចសហការរួមគ្នាបំពេញភារកិច្ច ដើម្បីបង្កើនការប្រុងប្រយ័ត្នការការពាររក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ឱ្យបានល្អប្រសើរបន្ថែមទៀត ជូនប្រជាពលរដ្ឋ ក្រៅពីលោកអភិបាលខណ្ឌឫស្សីកែវរូបនេះ បានក្រើនរំលឹកឱ្យបន្តអនុវត្តវិធានការផ្សេងៗ របស់ក្រសួងសុខាភិបាល ពិសេស វិធានការ «៣កុំ និង៣ការពារ ហើយនឹង២ចូលរួម» ដើម្បីបង្កាទប់ស្កាត់ពីការឆ្លងជំងឺ (Covid-19) ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុត របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា សម្រាប់ឣង្គភាពសមត្ថកិច្ចនីមួយៗ ដែលទទួលបានការឧបត្ថម្ភ ពីអភិបាលខណ្ឌឫស្សីកែវ ដើម្បីយកចិត្តទុកដាក់ការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ជូនប្រជាពលរដ្ឋ នាពេលនេះ រួមមាន៖ ភេសជ្ជៈ៥កេស ទឹកសុទ្ធ១០កេស និងថវិកា ១,០០០,០០០រៀល ឯក្រុមគ្រួសារសព កងរាជអាវុធហត្ថខណ្ឌ បច្ច័យ ចំនួន:៥០០,០០០រៀល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.