លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត អញ្ជើញចូលរួមអមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងកម្មវិធីទទួលទេវតាថ្មី នៅប្រាសាទចៅសាយទេវតា
សៀមរាប ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចែត្រ ឆ្នាំចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាតអញ្ជើញចូលរួមអមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងកម្មវិធីទទួលទេវតានៅប្រាសាទចៅសាយទេវតា ។
កម្មវិធីទទួលទេវតាឆ្នាំថ្មីនេះ ក្រោមវត្តមាន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋជាច្រើន ។
ទេវតាសម្រាប់ឆ្នាំថ្មី ឆ្នាំខាល មគ្គនាយិកា យាងចុះមកផែនដីនៅវេលាម៉ោង១០ព្រឹក ព្រះនាមព្រះនាង កិរិណីទេវី រាជបុត្រីទី៥ នៃកបិលមហាព្រហ្ម ដែលត្រូវមកគ្រប់គ្រងផែនដី ជម្ពូទ្វីប ៕














