ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

ខេត្តរតនគិរី ចាប់ផ្តើមបើកព្រឹត្តិការណ៍ «សង្ក្រាន្តរតនគិរី» ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ខេត្តរតនគិរី ចាប់ផ្តើមបើកព្រឹត្តិការណ៍ «សង្ក្រាន្តរតនគិរី» ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(រតនគិរី)៖ ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២ រដ្ឋបាលខេត្តរតនគិរី បានរៀបចំនូវ «សង្ក្រាន្តរតនគិរី» នៅក្នុងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២។

ពិធីបើកព្រឹត្តិការណ៍ «សង្ក្រាន្តរតនគិរី» ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត, លោក ញ៉ែម សំអឿន អភិបាលខេត្ត និងលោកស្រីព្រមទាំងមន្ត្រីអ្នកមុខអ្នកការតាមបណ្តាមន្ទីរ អង្គភាព ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសនោះលោក ញ៉ែម សំអឿន បានសម្តែងក្តីសោមនស្សរីករាយដោយបានចូលរួមក្នុងពិធីបើកព្រឹត្តការណ៍ «សង្ក្រាន្តរតនគិរី» ដែលបានរៀបចំឡើងក្នុងពេលនេះ ដើម្បីអបអរទទួលអំណរទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦។

ក្នុងនាមរដ្ឋបាលខេត្ត លោកសូមសម្តែងនូវកតញ្ញូតាធ៌ម ដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវចក្វុវិស័យគោលនយោបាយដ៏ត្រឹមត្រូវទទួលបានជោគជ័យជាពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់ឆ្នាំ២០៥០នាពេលអនាគត។

ជា មួយគ្នានេះដែរ លោក ញ៉ែម សំអឿន បានបន្តថា ទោះបីពិភពលោកជួបវិបត្តិសកលក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលការណ៍ វិធានការនានាបានទាន់ពេលវេលានិ ងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងឆ្លើយតបជំងឺកូវីដ១៩ ដើម្បីសង្គ្រោះការពារអាយុជីវិតប្រជាជន និងពុះពារជ័យជម្នះ ដោះស្រាយបញ្ហាប្រឈមនានាបណ្តាលមកពីវិបត្តិនៃជំងឺនេះ ទប់លំនឹងសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋហើយ បានបើកប្រទេសឱ្យដំណើរការពេញលេញលើគ្រប់វិស័យជាមួយនឹងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី។

លោកអភិបាលខេត្ត បានបញ្ជាក់ថា «ខេត្តរតនគិរី ពិតជាមានកិត្តិយសខ្លាំងណាស់ដោយរៀបចំនូវទិដ្ឋភាពព្រឹត្តិការណ៍ «សង្ក្រាន្តរតនគិរី» រួមមានការរៀបចំតុបតែងលម្អរ ការតាំងពិព័ណ៍ និងការលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីបង្ហាញ និងផ្សព្វផ្សាយពីទំនៀមទម្លាប់ប្រពៃណីសិល្បៈវប្បធម៌ និងកិត្យានុភាពនៃជាតិខ្មែរ នៅក្នុងយុគសម័យសន្តិភាពដ៏រុងរឿងរបស់យើង»។

លោក ញ៉ែម សំអឿន បានស្នើដល់ប្រជាពលរដ្ឋ សូមអញ្ជើញមកចូលរួមសប្បាយនូវសង្ក្រាន្តរយៈពេល៣ថ្ងៃនេះ ឱ្យបានច្រើនកុះករ និងត្រូវចូលរួមរក្សាអនាម័យបរិស្ថានឱ្យបានស្អាតព្រមទាំងត្រូវអនុវត្តវិធានសុខាភិបាលឱ្យបានគ្រប់គ្នា និងសំណូមពរដល់កងកម្លាំងទាំអស់សូមចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឱ្យបានល្អប្រសើរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.