ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

ខេត្តពោធិ៍សាត់ បើកដំណើរការព្រឹត្តិការណ៍ «សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់» ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពីណីជាតិខ្មែរ

ខេត្តពោធិ៍សាត់ បើកដំណើរការព្រឹត្តិការណ៍ «សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់» ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពីណីជាតិខ្មែរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ គស.២០២២ ដែលនឹងឈានចូលមកដល់នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់» នៅលើបុរីវប្បធម៌កោះសំពៅមាស ទល់មុខសាលាខេត្តពោធិ៍សាត់ និងតាមដងផ្លូវលេខ១០១ រយៈពេលបីថ្ងៃ បួនយប់ គិតចាប់ពីយប់ថ្ងៃថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។

ពិធីបើកព្រឹត្តការណ៍ «សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់» ត្រូវបានធ្វើឡើងនាល្ងាចថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ក្រោមវត្តមានលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី លាង ហៃ ជាវតាយ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការ និងក្រុមយុវជនយ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសនោះ លោក ជាវ តាយ បានសម្តែងក្តីសោមនស្សរីករាយ ដោយបានចូលរួមក្នុងពិធីបើកព្រឹត្តការណ៍ «សង្កានកោះសំពៅមាសពោធិ៍សាត់» ដែលបានរៀបចំឡើង នាឱកាសនេះ ដើម្បីអបអរទទួលអំណរទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦។

ក្នុងនាមរដ្ឋបាលខេត្ត លោកសូមសម្តែងនូវកតញ្ញូតាធម៌ ដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវចក្ខុវិស័យ គោលនយោបាយដ៏ត្រឹមត្រូវ ទទួលបានជោគជ័យ ជាពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងបានកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស បានជាបន្តបន្ទាប់។ ជាមួយគ្នានោះសម្តេចបានប្រែក្លាយកម្ពុជា ពីប្រទេសដែលមានចំណូលកម្រិតទាប មកជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប និងបន្តខិតខំប្រែក្លាយឱ្យទៅជាប្រទេស ដែលមានចំណូលមធ្យម កម្រិតខ្ពស់ឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់ឆ្នាំ២០៥០នាពេលអនាគត។

ជាមួយគ្នានេះដែរ លោកបានជម្រាបជូនថា សម្រាប់ខេត្តពោធិ៍សាត់របស់យើង ក៏កំពុងតែស្តារ និងអភិវឌ្ឍជាបន្តបន្ទាប់ លើគ្រប់វិស័យ ដូចជាប្រព័ន្ធធារាសាស្រ្តតូចធំ រួមមានទំនប់ទី៣ និងទំនប់ទី៥ ស្ពានថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម រោងចក្រ សហគ្រាស ជាពិសេសវារីអគ្គិសនី ដែលសម្តេចតេជោ ហ៊ុន សែន បានប្រសិទ្ធនាមថាជាខេត្តធុងអាគុយ ដែលប្រព័ន្ធវារីអគ្គិសនីនេះ បានចែកចាយដល់ប្រជាពលរដ្ឋ តាមបណ្តាខេត្តជិតខាង។

លោក ជាវ តាយ បានបន្ថែមថា សមិទ្ធផលទាំងអស់នេះ កើតឡើងដោយសារសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសប របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំប្រទេសជាតិ បន្តរក្សាការពារបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ ឯករាជ្យ បូរណភាពទឹកដី និងអធិបតេយ្យជាតិ។

នាឱកាសនោះដែរ លោកអភិបាលខេត្ត បានជម្រាបជូនទៀតថា ទន្ទឹមនឹងពិភពលោក បានជួបវិបត្តិសកល រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលការណ៍ វិធានការនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងការគ្រប់គ្រងឆ្លើយតបជំងឺឆ្លងកូវីដ១៩ ដើម្បីសង្គ្រោះ ការពារអាយុជីវិតប្រជាជន និងពុះពារជម្នះ ដោះស្រាយបញ្ហាប្រឈមនានា បណ្តាលមកពីវិបត្តិនៃជំងឺនេះ ទប់លំនឹងសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយបានបើកប្រទេសឱ្យដំណើរការពេញលេញលើគ្រប់វិស័យ ជាមួយនឹងការរស់នៅ តាមគន្លងប្រក្រតីភាពថ្មី។

ខេត្តពោធិ៍សាត់របស់យើង ពិតមានជាមានកិត្តិយសខ្លាំងណាស់ ដោយរៀបចំនូវ ទិដ្ឋភាពព្រឹត្តិការណ៍ «សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់» រួមមានការរៀបចំតុប តែងលម្អរ ការតាំងពិព័ណ៍ និងការលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីបង្ហាញ និងផ្សព្វផ្សាយពីទំនៀមទម្លាប់ ប្រពៃណី សិល្បៈ វប្បធម៌ និងកិត្យានុភាពនៃជាតិខ្មែរ នៅក្នុងយុគសម័យសន្តិភាព ដ៏រុងរឿងរបស់យើង។

លោកស្នើដល់ប្រជាពលរដ្ឋ សូមអញ្ជើញមកចូលរួមសប្បាយ នូវសង្ក្រានរយះពេល ៣ថ្ងៃនេះ ឱ្យបានច្រើនកុះករ និងត្រូវចូលរួមរក្សាអនាម័យបរិស្ថាន ឱ្យបានស្អាត ព្រមទាំងត្រូវអនុវត្តវិធានការសុខាភិបាល ឱ្យបានគ្រប់គ្នា និងសំណូមពរដល់ កងកម្លាំងទាំងអស់ សូមចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរនេះ ឱ្យបានល្អប្រសើរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.