ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អំពាវនាវឲ្យប្រជាពលរដ្ឋកុំសេពគ្រឿងស្រវឹង និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អំពាវនាវឲ្យប្រជាពលរដ្ឋកុំសេពគ្រឿងស្រវឹង និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អំពាវនាវឲ្យប្រជាពលរដ្ឋកុំសេពគ្រឿងស្រវឹង និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញសំណេះសំណាល ជាមួយកងកម្លាំង អាជ្ញាធរមានសមត្ថិកិច្ច និងក្រុមការងាររៀបចំសង្ក្រាន្ត ក្នុងខេត្តកណ្តាល  នាព្រឹកថ្ងៃ ពុធ  ១២កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ។

ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសសើរ លោក គង់ សោភណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្តទុក្ខដាក់ ក្នុងការរៀបចំតុបតែឲ្យកាន់តែមានសោភណ្ឌភាពបន្ថែមទៀត ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី ព្រះនាម ករិណីទេវី ដែលជាកូនទី ៤ កបិលមហាព្រហ្ម ដែលនឹងយកមកគ្រងតំណែងក្នុងពេលដ៏ខ្លីខាងមុខនេះ មួយផ្នែកទៀតក៏ត្រៀមទទួលបងប្អូនប្រជាពលរដ្ឋទាំងជាតិ និងអន្តរជាតិ មកទស្សនា និងកម្សាន្តសប្បាយក្នុងឱកាសចូលឆ្នាំថ្មីរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងទី ១៤-១៥-១៦ ខែមេសា ឆ្នាំ ២០០២ នេះ ស្របពេលដែលរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេស និងអនុញ្ញាតឲ្យតាមបណ្តាខេត្តរៀបចំសង្ក្រាន្តផងដែរ ។

លោកស្រីក៏បានផ្តាំផ្ញើរឲ្យអាជ្ញាធរខេត្ត ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អ រីឯក្រុមការងារៀបចំសង្ក្រាន្ដ ត្រូវរៀបចំឲ្យបានល្អសមរម្យ  ។ ពាក់ព័ន្ធនឹងចរាចរណ៍វិញ សមត្ថកិច្ចត្រូវសម្រួលឲ្យបានឆាប់ ដើម្បីបញ្ជៀសនូវការកកស្ទះ ។

លោកស្រីក៏បានបន្តទៀតថា មិនត្រូវឲ្យការសប្បាយក្លាយជាទុក្ខដោយសារតែមានគ្រោះថ្នាក់ចរាចណ៍ និងការបាត់បង់សមាជិកគ្រួសារណាម្នាក់នោះទេក្នុងរយៈពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នាកុំសេពគ្រឿងស្រវឹង និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរដោយការទទួលខុសត្រូវខ្ពស់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ។ លោកស្រីក៏បានសំណូមពរឲ្យបងប្អូនទាំង អស់គ្នាត្រូវតែយកចិត្តទុកដាក់បន្ថែមទៀត ដោយគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល គឺវិធានការ ៣ការពារ ៣កុំ ទាំងអស់គ្នា។

បន្ទាប់មកលោកស្រីកិត្តិសង្គហបណ្ឌិត រួមដំណើរដោយ លោកអភិបាលខេត្ត និងមន្ត្រីររាជការក៏បាន អញ្ជើញទស្សនាសួនច្បារតាមដងទន្លេ និងអញ្ជើញអុជធូប ផងដែរ ៕

                 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.