ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

ឯកឧត្តម ស សុខា សូមគោរពជូនពរឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ

ឯកឧត្តម ស សុខា សូមគោរពជូនពរឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ស សុខា សូមគោរពជូនពរឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្តមប្រធាន និងលោកជំទាវ ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ខ្ញុំបាទ និងក្រុមគ្រួសារ សូមគោរពជូនពរឯកឧត្តមប្រធាន និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាវាងវៃ ជន្មាយុយឺនយូរជាងរយវស្សា ដើម្បីបន្តចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែសំបូររុងរឿងថ្កុំថ្កើងជានិច្ចនិរន្តរ៍តរៀងទៅ ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ខ្ញុំសូមសម្តែងនូវការគោរពកោតសរសើរដ៏ស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមប្រធាន ដែលតែងយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា សម្រេចបានសមិទ្ធផល និងស្នាដៃជាច្រើន គួរជាទីមោទនៈ ។

ទន្ទឹមនេះក្រោមគំនិតផ្តួចផ្តើម និងការដឹកនាំប្រកបដោយភាពច្នៃប្រឌិត និងប៉ិនប្រសប់របស់ឯកឧត្តមប្រធាន បញ្ហាប្រឈមនានា តែងត្រូវបានគិតគូរដោះស្រាយយ៉ាងយកចិត្តទុកដាក់ រហូតទទួលបានលទ្ធផលគួរឲ្យស្ញប់ស្ញែង និងការសាទរពីគ្រប់មជ្ឈដ្ឋាន ។

នាឱកាសដ៏វិសេសវិសាលនេះដែរ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរជូនឯកឧត្តមប្រធាន និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.