ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង

លោក ហ៊ុន ម៉ានី ជូនពរសម្តេចពិជ័យសេនា ទៀ បាញ់ សម្ដេចក្រឡាហោម ស ខេង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

លោក ហ៊ុន ម៉ានី ជូនពរសម្តេចពិជ័យសេនា ទៀ បាញ់ សម្ដេចក្រឡាហោម ស ខេង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ហ៊ុន ម៉ានី ជូនពរសម្តេចពិជ័យសេនា ទៀ បាញ់ សម្ដេចក្រឡាហោម ស ខេង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

ចែករំលែក៖

ភ្នំពេញ ៖ ស្ថិតក្នុងវរោកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៥ ឈានចូល ពុទ្ធសករាជ២៥៦៦ ខ្ញុំ និងក្រុមគ្រួសារ សូមគោរពជូនពរជ័យឆ្នាំថ្មី សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សូមទទួលបានសុខភាពបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណវាងវៃ និងជន្មាយុយឺនយូរ។ នេះជាការបង្ហោះសារលើផេកផ្លូវការ របស់ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាបុត្រា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសរសេរទៀតថា, ខ្ញុំសូម​ឆ្លៀតយកឱកាស​នេះ​ សូមគោរពអរគុណថ្នាក់ដឹកនាំដែលបានលះបង់ តស៊ូដើម្បីប្រទេសជាតិ និងបានផ្តល់ឱកាសដល់យើងខ្ញុំបានរីកធំធាត់ លូតលាស់ក្រោមដំបូលសន្តិភាព ហើយតែងតែបន្តជាម្លប់ក្នុងការបណ្តុះបណ្តាល យើងខ្ញុំដែលជាកម្មាភិបាលជំនាន់ក្រោយស្របតាមបុព្វហេតុ និងមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ។លោកថ្លែងបន្តថា, សារជាថ្មីម្តងទៀត សូមទេវតាថែរក្សាឆ្នាំថ្មី ព្រះនាម កិរិណីទេវី តាមយាងជួយបីបាច់ថែរក្សាអភិបាលប្រោសព្រំថ្នាក់ដឹកនាំ និងក្រុមគ្រួសារ នូវសព្វសាធុការពរជ័យគ្រប់ប្រការ ជាមួយពុទ្ធពរដ៏ឧត្តុង្គឧត្តម ថ្លៃថ្លា ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភយ្យោគភាពតរៀងទៅ ៕

   

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.