ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

គ.ជ.ប ចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំផ្សព្វផ្សាយ ពីគោលការណ៍រៀបចំកម្មវិធីសំណួរ-ចម្លើយ និងការជួលម៉ោង ផ្សាយពីគោលនយោបាយរបស់បក្សនយោបាយជាមួយប្រព័ន្ធផ្សព្វផ្សាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល

គ.ជ.ប ចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំផ្សព្វផ្សាយ ពីគោលការណ៍រៀបចំកម្មវិធីសំណួរ-ចម្លើយ និងការជួលម៉ោង ផ្សាយពីគោលនយោបាយរបស់បក្សនយោបាយជាមួយប្រព័ន្ធផ្សព្វផ្សាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីប្រកាសព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយ អំពីគោលការណ៍នៃការរៀបចំកម្មវិធីសំណួរ-ចម្លើយ និងការជួលម៉ោងផ្សាយ ពីគោលនយោបាយរបស់គណបក្សនយោបា យជាមួយប្រព័ន្ធផ្សព្វផ្សាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោមអធិបតីភាព លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប និងជាប្រធានគណៈកម្មការសម្របសម្រួលនៃ គ.ជ.ប ដើម្បីធ្វើការផ្សព្វផ្សាយអំពី៖

*គោលការណ៍សម្រាប់ស្ថានីយវិទ្យុ និងទូរទស្សន៍ ក្នុងការលក់ ឬជួលម៉ោងផ្សព្វផ្សាយឱ្យគណបក្សនយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

*គោលការណ៍សម្រាប់អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានស្ដីពីការរៀបចំកម្មវិធីសំណួរ-ចម្លើយ ឬពិភាក្សាអំពីគោលនយោបាយរបស់គណបក្សនយោបាយ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

គោលការណ៍ខាងលើនេះ មាន២ច្បាប់ផ្សេងគ្នា ហើយត្រូវបានចែកជូនដល់តំណាងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលចូលរួមក្នុងកិច្ចប្រជុំនេះ និងមានផ្សព្វផ្សាយនៅលើគេហទំព័រ គ.ជ.ប www.nec.gov.kh ។

លោក ម៉ុក ដារ៉ា បានឆ្លើយតប នឹងសំណួររបស់អ្នកចូលរួមកិច្ចប្រជុំ និងបានបញ្ជាក់បន្ថែមនូវចំណុចមួយចំនួន ដើម្បីឱ្យបណ្ដាប្រព័ន្ធផ្សព្វផ្សាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានជ្រួតជ្រាបកាន់តែច្បាស់អំពីគោលការណ៍ដែលចេញដោយ គ.ជ.ប នេះ។

ជាមួយគ្នានេះដែរ លោកបានបន្តថា ការលក់ ឬជួលម៉ោងផ្សាយឱ្យគណបក្សនយោបាយធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សនយោបាយ ត្រូវផ្អែកតាមគោលការណ៍ស្មើភាព តម្លៃស្មើៗគ្នា និងតាមលំដាប់មុនក្រោយ ហើយមិនត្រូវលក់ ឬជួលម៉ោងផ្ដាច់មុខឱ្យគណបក្សនយោបាយណាមួយឡើយ។

អគ្គលេខាធិការរង គ.ជ.ប បានបន្ថែមទៀតថា ស្ថានីយវិទ្យុ និងទូរទស្សន៍ ត្រូវយកម៉ោងសរុបដែលចង់លក់ ឬជួល ចែកជាមួយនឹងចំនួនគណបក្សនយោបាយដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រួចជួល ឬលក់តែចំណែកម៉ោងដែលគណបក្សនយោបាយនីមួយៗត្រូវទទួលបាន ទៅឱ្យគណបក្សនយោបាយនីមួយៗនោះ។ ក្នុងករណីមានគណបក្សនយោបាយតិច ឬគណបក្សនយោបាយតែមួយទិញ ឬជួលម៉ោងផ្សាយ ស្ថានីយវិទ្យុ និងទូរទស្សន៍ អាចលក់ ឬជួលម៉ោងផ្សាយឱ្យគណបក្សនយោបាយដែលមានលទ្ធភាពទិញ ឬជួលនោះនូវរយៈពេលយ៉ាងច្រើន ៣ដង នៃរយៈពេលដែលគណបក្សនយោបាយនីមួយៗត្រូវទទួលបាន។

ចំពោះប្រព័ន្ធផ្សព្វផ្សាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដែលមានបំណងរៀបចំកម្មវិធីសំណួរ-ចម្លើយ ឬពិភាក្សាអំពីគោលនយោបាយរបស់គណបក្សនយោបាយ ដើម្បីផ្សព្វផ្សាយក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ លោកបានណែនាំឱ្យគោរពតាមគោលការណ៍កំណត់ដោយ គ.ជ.ប ដើម្បីធានាថាកម្មវិធីទាំងនោះប្រព្រឹត្តទៅដោយយុត្តិធម៌ និងមិនផ្ទុយពីច្បាប់ និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.