ទឹកចិត្តលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឧបត្ថម្ភថវិកា និងភេសជ្ជ: ដល់មន្ត្រីក្រោមឱវាទ
(ភ្នំពេញ)៖ ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ នៅសាលាខណ្ឌដូនពេញ បានរៀបចំពិធីសំណេះសំណាលជាមួយកងកម្លាំងប្រជាការពារខណ្ឌ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងដោយមានការចូលរួមពីលោក អភិបាលរងទទួលបន្ទុក, លោកនាយករដ្ឋបាលខណ្ឌ, លោក ប្រធានការិយាល័យសាធារណៈការ ដឹកជញ្ជូន អនាម័យ និងបរិស្ថានខណ្ឌ និងមន្ត្រីក្រោមឱវាទទាំងអស់ សរុបចំនួន ៩៥នាក់។
ក្នុងពិធីសំណេះសំណាលនេះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានធ្វើការកោតសសើរដល់កម្លាំងប្រជាការពារខណ្ឌ ក៏ដូចជាកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំងមូល ដែលបានលះបង់កម្លាំងកាយចិត្តបម្រើការងារជូនអង្គភាពរដ្ឋបាលខណ្ឌ ជាពិសេសបម្រើផលប្រយោជន៍សាធារណៈជូនប្រជាពលរដ្ឋ ភៀវទេសចរណ៍ជាតិ អន្តរជាតិ បានយ៉ាងល្អប្រសើរ លោកអភិបាល ក៏បានណែនាំ និងផ្តាំផ្ញើ ព្រមទាំងដាក់ចេញនូវផែនការចាំបាច់ផ្សេងៗ ទៅដល់កងកម្លាំងទាំងអស់អោយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តន៏ការងារទៅតាមបទបញ្ជាអោយបានល្អ ដើម្បីថែររក្សាអោយបានដាច់ខាតនូវសុខសន្តិភាព ស្ថេរភាពសង្គម សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ អនាម័យ ជូនប្រជាពលរដ្ឋទូទៅ រួមទាំងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ផងដែរ។
បន្ទាប់ពីបញ្ចប់ពិធី លោក សុខ ពេញវុធ អភិបាល នៃគណ:អភិបាលខណ្ឌដូនពេញ បានឧត្ថម្ភថវិកាដល់ កម្លាំងប្រជាការពារខណ្ឌចំនួន ៨៥នាក់ ក្នុងម្នាក់ៗ ទទួលបាន ថវិកាចំនួន ៥០,០០០៛ -៦០,០០០ ៛និង ១០០,០០០ ៛ ដោយកំណត់តាមផ្នែកនីមួយ។
ដោយឡែក លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានឧបត្ថម្ភដល់៖
– ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលខណ្ឌដូនពេញ សរុបចំនួន១២៨ នាក់ សរុបថវិកាចំនួន ១២,៩០០,០០០៛ ។
– អង្គភាពអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចំនួន ៥,០០០,០០០៛ និងភេសជ្ជៈ ៥០កេស។
– ឧបត្ថម្ភអង្គភាពមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញចំនួន ៤,០០០,០០០៛ និងភេសជ្ជៈ ៥០កេស។















